អន្តរជាតិ1 month ago
ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង៣៤០០នាក់នៅអ៊ីរ៉ង់
118 Viewsមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជន (Foundation of Martyrs and Veterans Affairs) ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១៨ ខែមេសានេះថា សង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៤០០នាក់ ទូទាំងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជិតផុតកំណត់ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈកន្លងទៅ។ ប្រធានមូលនិធិ លោក Ahmad Mousavi បានសង្កត់ធ្ងន់ៗថា ប្រជាជនរងទុកលំបាករហូតដល់បាត់បង់ជីវិតមានចំនួន ៣៤៦៨នាក់ ក្នុងអំឡុងពេលជម្លោះថ្មីៗនេះ។...