43 Views ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ២០២៦ បន្ទាប់ពីប្រើពេល ១២០ នាទី យកឈ្នះអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែកក្កដានេះ។ សម្រាប់ការប្រកួត ៩០ នាទី ក្រុមទាំងពីរគ្មានគ្រាប់បាល់កើតឡើងទេដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០។ ស្របពេលជាមួយគ្នានេះ កីឡាកររបស់អាហ្សង់ទីន Enzo Fernández...
37 Viewsលោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ខែកក្កដានេះ បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ក្រោយភាគីទាំងពីរមានភាពរកាំរកូស និងមិនចុះសម្រុងគ្នាទាល់តែសោះ ពាក់ព័ន្ធវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចំណាយនៅអង្គការណាតូ។ ថ្លែងក្នុងសន្និសីទកាសែត ជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកត្រាំ ហៅអេស្ប៉ាញថាជា «ដៃគូដ៏អាក្រក់បំផុត» នៅក្នុងសម្ព័ន្ធភាពយោធា។ លោកបានគូសបញ្ជាក់ថា «អេស្ប៉ាញ គឺជាដៃគូដ៏អាក្រក់បំផុត នៅក្នុងអង្គការណាតូ។ ពួកគេមិនចូលរួម ហើយពួកគេក៏មិនព្រមបង់ប្រាក់ដែរ។ ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអេស្ប៉ាញ ហើយត្រូវកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ រួមទាំងការធ្វើទស្សនកិច្ចផងដែរ កុំនិយាយជាមួយពួកគេ។ ពួកគេ គឺជាមនុស្សដែលគ្មានសង្ឃឹម និងមិនមែនជាមនុស្សល្អឡើយ»។ លទ្ធផលដ៏អាក្រក់មួយនេះ ដោយសារលោក ត្រាំ មិនសប្បាយចិត្តជាមួយនឹងប្រទេសអេស្ប៉ាញទេ ព្រោះនាយករដ្ឋមន្ត្រី Pedro Sánchez បានសម្រេចបិទមិនឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងជើងទឹករបស់ខ្លួន ដូចជាមូលដ្ឋានទ័ព Rota និង Morón...