ព័ត៌មានអន្តរជាតិ1 month ago
ជំងឺផ្តាសាយបក្សីសម្លាប់កូនសត្វតោទឹកចំនួន ១៣.០០០ក្បាលនៅលើកោះដាច់ស្រយាលអូស្ត្រាលី
119 Viewsជំងឺផ្តាសាយបក្សីបានសម្លាប់កូនសត្វតោទឹកជាង ១៣,០០០ក្បាល បន្ទាប់ពីឆ្លងដល់តំបន់បង្កាត់ពូជនៅលើកោះភ្នំភ្លើងមួយនៅអនុអង់តាក់ទិក។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនានេះ។ អ្នកស្រាវជ្រាវបានរកឃើញកោះ Heard និង McDonald ដាច់ស្រយាលដែលពោរពេញទៅដោយសាកសពសត្វតោទឹក នៅពេលដែលពួកគេបានមកដល់ក្នុងបេសកកម្មស្រាវជ្រាវក្នុងខែតុលា ឆ្នាំ២០២៥។ ការធ្វើតេស្តហ្សែនបានបញ្ជាក់ថា ពូជជំងឺផ្តាសាយបក្សី H5 ដែលឆ្លងបានសម្លាប់សត្វតោទឹក សត្វភេនឃ្វីន និងសត្វស្លាបដែលរស់នៅលើផ្ទាំងថ្ម។ អ្នកវិទ្យាសាស្ត្រមកពីកម្មវិធីអង់តាក់ទិកអូស្ត្រាលីបានបញ្ជាក់ថា កូនសត្វត្រាដំរីភាគខាងត្បូងគឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយអត្រាមរណភាពនៅក្នុងតំបន់ harems រហូតដល់ ៩៧...