32 Views រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានបញ្ជាក់ថា ការចូលរួមរបស់មេដឹកនាំមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គឺ «នៅឆ្ងាយណាស់»។ លោកស្រី Maria Theresa Lazaro ដែលជាបេសកជនពិសេសរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំអាស៊ានថា មីយ៉ាន់ម៉ា ដែលកំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិល ប្រហែលជាមិនទាន់វិលត្រឡប់មកវិញនៅឡើយទេ ដោយសារតែការអនុលោមតាមគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ាន ដែលត្រូវបានគេស្គាល់ថាជា «ការឯកភាពគ្នាប្រាំចំណុច» នៅតែត្រូវបានវាយតម្លៃ។ លោកស្រីរដ្ឋមន្ត្រីការបរទេសដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌នៅទីនោះនៅពេលក្រោយក្នុងឆ្នាំនេះ ក៏មិនប្រាកដថា តើលោកស្រីនឹងត្រូវបានផ្តល់សិទ្ធិចូលទៅជួបលោកស្រី Aung San Suu Kyi ដែលត្រូវបានឃុំខ្លួន...
35 Views រដ្ឋមន្ត្រីការបរទេសមកពីអាស៊ីអាគ្នេយ៍ដែលមានភាពតានតឹងដោយសារកង្វះប្រេងឥន្ធនៈ បានអំពាវនាវឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រអន្តរជាតិ នៅពេលដែលពួកគេបញ្ចប់កិច្ចប្រជុំរយះពេល៣ថ្ងៃ ដែលភាគច្រើនប្រធានបទត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។ ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ក៏បានព្រមានបេសកជនអាស៊ានថា ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz នឹងកំណត់ «គំរូដ៏គ្រោះថ្នាក់»។ ការបិទច្រកសមុទ្របន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យមនុស្សជាច្រើននៅក្នុងតំបន់នេះ ខិតខំដោះស្រាយជាមួយនឹងការខ្វះខាតថាមពល និងការកើនឡើងនៃតម្លៃ ដោយប្រទេសហ្វីលីពីនដែលពឹងផ្អែកលើការនាំចូលបានប្រកាសពីភាពអាសន្នជាតិ។ ប៉ុន្តែខណៈពេលដែលសេចក្តីថ្លែងការណ៍នេះសំដៅទៅលើកិច្ចសហប្រតិបត្តិការថាមពលក្នុងចំណោមរដ្ឋអាស៊ាន គ្មានវឌ្ឍនភាពណាមួយលើគំនិតផ្តួចផ្តើមដែលបានប្រកាសពីមុនដូចជាបណ្តាញថាមពលក្នុងតំបន់ ឬគម្រោងចែករំលែកប្រេងឥន្ធនៈត្រូវបានបង្ហាញនោះទេ៕
36 Views រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២១កក្កដានេះថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នឹងបង្កើតគំរូដ៏គ្រោះថ្នាក់ជាមួយនឹងផលវិបាកហួសពីមជ្ឈិមបូព៌ា។ តើនេះគឺជាការបញ្ចុះបញ្ចូលឱ្យមេដឹកនាំអាស៊ានទាំងអស់ចេញមុខប្រឆាំងអ៊ឺរ៉ង់ រឺយ៉ាងណា? ខណៈលោក ត្រាំ ព្យាយាមហៅប្រទេសជិតខាងឱ្យគាំទ្រសកម្មភាពវាយប្រហាររបស់ខ្លួនលើអ៊ឺរ៉ង់។ ការអត្ថាធិប្បាយរបស់លោកស្របពេលបញ្ជាការកណ្តាលអាម៉េរិក បានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ «យប់ទី១១ ជាប់ៗគ្នា» ក្នុងគោលបំណងធ្វើឱ្យខូចសមត្ថភាពរបស់អ៉ឺរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹក។ លោក Rubio បានប្រាប់បេសកជននៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ានីលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា «ប្រសិនបើយើងបង្កើតគំរូនៅមជ្ឈិមបូព៌ាដែលរដ្ឋជាតិមួយអាចសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ...
38 Viewsការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងបានគំរាមកំហែងដល់ការបិទបាំងកិច្ចប្រជុំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១កក្កដានេះ ខណៈដែលសហរដ្ឋអាម៉េរិកបានថ្កោលទោសសកម្មភាព «គ្រោះថ្នាក់» របស់ចិននៅក្នុងផ្លូវទឹកដែលមានជម្លោះ។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាម៉េរិកបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានមកដល់ប្រទេសហ្វីលីពីន ជាកន្លែងដែលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ១១ ប្រទេសត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហារួមទាំងប្រទេសឯកោរមីយ៉ាន់ម៉ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល និងបញ្ហាព្រំដែនកម្ពុជា-ថៃ។ មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃម្សិលម៉ិញ លោក Rubio បានលើកឡើងថា លោកបើកចំហចំពោះលទ្ធភាពនៃកិច្ចប្រជុំក្រៅផ្លូវការជាមួយអ្នកការទូតកំពូលរបស់ចិនលោក Wang Yi ដែលនៅទីក្រុងម៉ានីលផងដែរ។ នៅក្នុងកិច្ចប្រជុំអាស៊ានព្រឹកម៉ិញនេះ លោក Rubio បានព្រមានថា...
58 Viewsរដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍នឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ានៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា នេះបើយោងតាមការប្រកាសរបស់ប្រទេសថៃ និងវៀតណាម។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ដែលគាំទ្រដោយកងទ័ព បានចូលកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះកំពុងស្វែងរកកៅអីឡើងវិញជាមួយមេដឹកនាំអាស៊ានផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងសង្គ្រាមស៊ីវិលដែលបានកើតឡើង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកឡើងថា «កិច្ចប្រជុំនៅទីក្រុងបាងកកគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ...
85 Views(ក្រុងមូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះចំណងមិត្តភាពរបស់រុស្ស៊ីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈដែលលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយដែលមានបំណងពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយជាមួយប្លុកដ៏មានឥទ្ធិពលនេះ។ មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងកាហ្សាន បានយល់ព្រមពង្រីកបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងរុស្ស៊ី និងប្រទេសអាស៊ាន ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ លោក...
127 Views (ក្រុងសេប៊ូ)៖ មេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ដែលរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី៨ឧសភានេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការឆ្លើយតបសម្របសម្រួលចំពោះផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា ខណៈមេដឹកនាំទាំងនោះមានគោលបំណងបន្ធូរបន្ថយសម្ពាធថាមពលរបស់ខ្លួនដែលពឹងផ្អែកលើការនាំចូលប្រេង។ យោងតាមអង្គភាពរ៉យទ័របានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានយុទ្ធសាស្ត្រសុខដុមរមនាដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារនៅក្នុងតំបន់ដែលងាយរងគ្រោះជាពិសេសចំពោះការបិទច្រកសមុទ្រហ័រមូសជិត ៧០ ថ្ងៃ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានលើកឡើងថា អាស៊ានកំពុងឈរជាមួយគ្នាដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបដោយឯកភាព និងការតាំងចិត្ត ប៉ុន្តែត្រូវតែរក្សាភាពរហ័សរហួន។ លោកបន្តថា នៅពេលមានភាពប្រែប្រួលខ្លាំង...
141 Views លោក Dominic Xavier Imperial អ្នកនាំពាក្យអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកទាំងអស់ នៅមិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទ ថាតើគួរទទួលស្គាល់លទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា ឬយ៉ាងណានោះឡើយ។ នេះបើយោងតាមការថ្លែងនៅមុនកិច្ចប្រជុំអាស៊ានលើកទី៤៨ ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែឧសភានេះ។ ការបោះឆ្នោតនៅមីយ៉ាន់ម៉ា បានធ្វើឲ្យមេដឹកនាំយោធា លោក Min Aung Hlaing ក្លាយជាប្រធានាធិបតីជាផ្លូវការ បន្ទាប់ពីលោកបានក្តោបក្តាប់អំណាចអស់រយៈពេល ៥ឆ្នាំ...
344 Views កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក...