63 Views ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនបានសម្លាប់កងទ័ពរដ្ឋាភិបាលយ៉ាងហោចណាស់ ៥៨ នាក់នៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីយប់ថ្ងៃទី៧សីហានេះ។ នេះបើយោងតាមប្រភពយោធាមួយរូប ដែលស្ថិតនៅក្នុងថ្ងៃដ៏សាហាវបំផុតមួយនៃសង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ ២០២២។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលយេម៉ែនកំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង ដោយក្រុមឧទ្ទាមបានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិក និងជាអ្នកគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។ ស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្តន៍បានជំរុញឱ្យអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថានស្វែងរកចំណងមិត្តភាពសន្តិសុខកាន់តែជិតស្និទ្ធ ដោយប្រទេសភាគច្រើនជាមូស្លីមទាំងបីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នានៅទីក្រុងជេដដានៅថ្ងៃសុក្រនេះ។ យោងតាមអ្នកនាំពាក្យយោធាហ៊ូធី លោក Yahya Saree បានឱ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទីតាំងរដ្ឋាភិបាលដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក...
73 Viewsអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាម៉េរិកបានវាយប្រហារមូលដ្ឋាន «កងជីវពល» នៅក្នុងប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃពុធ ទី២៩កក្កដានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានព្យាយាមវាយប្រហាររោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត។ បើយោងតាមក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានអះអាងថា «កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត ដោយសហការជាមួយបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារយ៉ាងច្បាស់លាស់ ប្រឆាំងនឹងគោលដៅដែលជាកម្មសិទ្ធិរបស់កងជីវពលទាំងនោះដែលមានវត្តមាននៅលើទឹកដីអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងជាមួយការវាយប្រហារលើរោងចក្រប្រេងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕
180 Views (រីយ៉ាដ/ឌូបៃ)៖ ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ដែលមិនត្រូវបានរាយការណ៍ពីមុនមក ពេលនេះត្រូវបានមន្ត្រីលោកខាងលិចពីររូប ទម្លាយឱ្យដឹងថាប្រទេសមួយនេះបានធ្វើសកម្មភាពយោធាដោយផ្ទាល់នៅលើទឹកដីអ៊ីរ៉ង់ ហើយបង្ហាញថាខ្លួនកំពុងកាន់តែមានភាពក្លាហានក្នុងការការពារខ្លួនប្រឆាំងនឹងគូប្រជែងក្នុងតំបន់ដ៏ខ្លាំងក្លារបស់ខ្លួន។បើយោងតាមអង្គភាពរ៉យទ័របានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភានេះថា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីគោលដៅដែលរងការវាយប្រហារដោយកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតនៅឡើយ។អារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងយោធាយ៉ាងជ្រាលជ្រៅជាមួយសហរដ្ឋអាម៉េរិក ជាប្រពៃណីពឹងផ្អែកលើកម្លាំងយោធាអាម៉េរិក ប៉ុន្តែសង្គ្រាមរយៈពេល ១០ សប្តាហ៍បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភ្នក់សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់។ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពរីករាលដាលនៃជម្លោះ និងវិសាលភាពសង្គ្រាមដែលបានចាប់ផ្តើមនៅពេលដែលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានអូសតំបន់មជ្ឈិមបូព៌ាជាប់នឹងសង្គ្រាមរុំារៃជាសកល។ចាប់តាំងពីការវាយប្រហារនៅមជ្ឈិមបូព៌ា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក មិនត្រឹមតែវាយប្រហារលើទីតាំងជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងបានបិទច្រកសមុទ្រហ័រមូស ដែលបិទខ្ទប់ពាណិជ្ជកម្មពិភពលោក៕