49 Views ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz ដែលដឹកប្រេងឆ្លងកាត់ពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារអន្តរជាតិ គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត ដោយបានប្តេជ្ញាថានឹងការពារផ្លូវទឹកដ៏សំខាន់មួយនេះដាច់ខាត។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងអំឡុងពេលវាយប្រហារគ្នាទៅវិញមកជាមួយអាម៉េរិកនៅថ្ងៃទី១២ ខែកក្កដានេះថា «ច្រកផ្លូវយុទ្ធសាស្ត្រនេះមានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ទៅទៀត ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងការពារវា»។ ជាមួយគ្នានេះ បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថាព្យាយាមបង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុងតេហេរ៉ង់បានអះអាងវិញថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិលតែប៉ុណ្ណោះ។ ភាពតានតឹងទាំងនេះបានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ...
136 Views រឿងរ៉ាវរវាងអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កម្រិតដ៏តានតឹងបំផុតមួយនាពេលថ្មីៗនេះ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខគម្រាមគំហែងទៅកាន់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ យោងតាម France24 ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភានេះដោយ អ៊ីរ៉ង់បាននិយាយបែបឌឺដងថា ឥឡូវនេះ អាម៉េរិកគ្មានផ្លូវរើសច្រើនឡើយ គឺមានតែពីរផ្លូវគត់ ដោយទីមួយគឺត្រូវសុខចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់តាមសម្រួល ឬទីពីរ គឺត្រូវបង្ខំចិត្តធ្វើសង្គ្រាមមួយ ដែលអ៊ីរ៉ង់អះអាងថា «អាម៉េរិកមិនអាចទៅរួចជាមួយអ៊ឺរ៉ង់បានឡើយ»។ ការគំរាមខ្លាំងៗរបស់អ៊ីរ៉ង់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានមើលងាយ...