47 Views(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនសម្រេចបានជោគជ័យដ៏ធំធេង និងបានបង្ខំឱ្យសហរដ្ឋអាម៉េរិកទទួលយកលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Mehr លក្ខខណ្ឌ១០ចំណុចរបស់អ៉ីរ៉ង់រួមមាន៖ ១. ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី ២. ការបន្តគ្រប់គ្រងរបស់អ៉ីរ៉ងលើច្រកសមុទ្រ Hormuz ៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ៤. ដកទណ្ឌកម្មចម្បងទាំងអស់ ៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់ ៦....
50 Views (វ៉ាស៊ីនតោន)៖ អាម៉េរិក និងអ៉ីរ៉ង់ នៅទី៧ ខែមេសានេះ បានយល់ព្រមឈប់បាញ់គ្នារយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុនឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោក ត្រាំ ត្រូវបានផុតកំណត់។ ទន្ទឹមនេះ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះរបស់ខ្លួនថាបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវបទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់...