102 Views អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមបាញ់តបតគ្នានៅព្រឹកថ្ងៃចន្ទនេះ ដែលបានគំរាមកំហែងអូសទាញមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំឡើងវិញ ខណៈដែលពួកឧទ្ទាមហ៊ូធីរបស់យេម៉ែនក៏បានបាញ់ទៅលើអ៊ីស្រាអែល និងបានព្រមានថាពួកគេនឹងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ដែលបង្កើនភាពតានតឹងបន្ថែមទៀត។ អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កណ្តាល និងខាងលិច ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលពីទីក្រុងតេអេរ៉ង់ ហើយអ៊ីរ៉ង់បានសងសឹកដោយរលកនៃការវាយប្រហារ ដែលជាការបាញ់ឆ្លងដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ថ្ងៃទី៨ ខែមេសា។ យោងតាមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាពីរនៅអ៊ីស្រាអែល ដោយអះអាងថាការវាយប្រហារទាំងនេះជាផ្នែកមួយនៃប្រតិបត្តិការ Nasr ឬ «ជ័យជំនះ»។ ថ្ងៃចន្ទ គឺជាថ្ងៃគម្រប់ខួបលើកទី១០០ នៃសង្គ្រាមអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
191 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...