អន្តរជាតិ6 days ago
អាម៉េរិក-អ៊ីស្រាអែល បាញ់ផ្តាច់ស្ពានដ៏ទំនើបបំផុតរបស់អ៊ីរ៉ង់
71 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...