ព័ត៌មានអន្តរជាតិ1 day ago
រុស្ស៊ី ព្រមានពលរដ្ឋខ្លួនកុំឱ្យជាន់ទឹកដីថៃ ព្រោះបញ្ហាអសន្តិសុខខ្ពស់
34 Views ទីក្រុងមូស្គូ បានចេញសេចក្តីព្រមានដល់ពលរដ្ឋរុស្ស៊ីទាំងអស់ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ ដោយសារមានហានិភ័យខ្ពស់អសន្តិសុខ ក្នុងការតាមចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាម៉េរិក។ យោងតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ថាក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើពលរដ្ឋណាដែលមានការសង្ស័យថា ខ្លួនអាចនឹងត្រូវអាម៉េរិកតាមដាន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺមិនគួរឈានជើងចូលទឹកដីថៃ សូម្បីតែការហោះហើរឆ្លងកាត់ ដើម្បីប្តូរជើងហោះហើរក៏ដោយ។ ជាមួយគ្នានេះ រុស្ស៊ីក៏បានចោទប្រកាន់ចារកម្មអាម៉េរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ដើម្បីប្រមាញ់ចាប់ខ្លួនជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ ដោយមិនបានឆ្លងកាត់អាជ្ញាធរថៃឡើយ។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Denis Obrezko...