អន្តរជាតិ3 days ago
WHO៖ អាម៉េរិកនិងអ៊ីស្រាអែល បានវាយប្រហារមណ្ឌលសុខភាពអ៊ីរ៉ង់ជាង២០លើក
59 Views(មជ្ឈិមបូព៌ា)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់។ ការព្រមាននេះបន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ការវាយប្រហារជាច្រើនទៅលើមណ្ឌលសុខភាពអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចបន្តផ្តល់សេវាសុខភាពបានទេ ជាពិសេសដោយវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព វិស័យអប់រំ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ហាក់ដូចការពង្រីកគោលដៅរបស់ពួកគេលើសពីទីតាំងយោធា សន្តិសុខ និងនយោបាយដែលបានវាយប្រហារនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។ ចាប់តាំងពីថ្ងៃទី០១...