អន្តរជាតិ2 weeks ago
ILO៖ មនុស្សស្លា.ប់.ជាង ៨៤ម៉ឺននាក់ជារៀងរាល់ឆ្នាំ ក្រោមសម្ពាធការងារ និងបរិយាកាសមិនល្អ
58 Views (ក្រុងហ្សឺណេវ)៖ របាយការណ៍ថ្មីមួយរបស់អង្គការការងារអន្តរជាតិ (ILO) បានព្រមានថា លក្ខខណ្ឌការងារដែលមិនល្អ (Toxic workplace) រួមមានការធ្វើការងារច្រើនម៉ោងហួសកម្រិត សម្ពាធឥតឈប់ឈរ និងការបៀតបៀន បានបង្កឱ្យមានមនុស្សស្លាប់ជាង ៨៤០,០០០ នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ មរណភាពទាំងនេះ កើតឡើងដោយសារកត្តាការងារបានជំរុញឱ្យមានវិបត្តិសុខភាពបេះដូង និងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ របាយការណ៍បានគូសបញ្ជាក់ថា កត្តាហានិភ័យផ្លូវចិត្ត-សង្គម (Psychosocial risk factors) នៅក្នុងមជ្ឈដ្ឋានការងារ និងគោលនយោបាយការងារ...