ព័ត៌មានទូទៅ2 weeks ago
អគ្គិភ័យលេបត្របាក់ឃ្លាំងស្តុកក្រណាត់ ខូចខាតទ្រព្យសម្បត្តិប្រមាណ ១២,០០០ដុល្លារ នៅស្រុកបាទី
80 Viewsឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតកំទេចក្រណាត់ប្រមាណ ៣០តោន និងឃ្លាំងស្តុកទំនិញសរុបជាទឹកប្រាក់ប្រមាណ ១២,០០០ដុល្លារអាមេរិក ខណៈមិនមានរបាយការណ៍ចំនួនមនុស្សរងគ្រោះនោះឡើយ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៥ ខែសីហា នៅឃ្លាំងស្តុកកំទេចក្រណាត់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។...