ព័ត៌មានអន្តរជាតិ1 month ago
ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់
58 Views អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសយ៉ាងខ្លាំងនៅថ្ងៃទី៧ ខែសីហានេះ ចំពោះរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដែលបានចាប់ផ្តើមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងឈានទៅរកសន្តិភាព។ លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំចុងក្រោយដោយកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីទៅលើទីក្រុងគីវ និងទីក្រុងដទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់ និងធ្វើឲ្យរងរបួសជនស៊ីវិលរាប់សិបនាក់ និងនាំឱ្យមានការបំផ្លាញរាលដាលដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។ លោកអគ្គលេខាធិការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃជម្លោះ រួមទាំងនៅលើទឹកដីសហព័ន្ធរុស្ស៊ីផងដែរ។ ក្នុងន័យនេះ លោកក៏ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់ជាច្រើនរបស់សហព័ន្ធរុស្ស៊ី...