100 Viewsចំពេលជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅខ្លាំងរវាងចិននិងសមាជិកអាស៊ាន សហរដ្ឋអាម៉េរិកបានប្រគល់ឧបករណ៍ជ្រមុជទឹកស្វ័យប្រវត្តិចំនួន ៤គ្រឿងទៅឲ្យកងទ័ពហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន។ យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនានេះថា ឧបករណ៍ជ្រមុជទឹក និងបើកបរលើផ្ទៃទឹកស្វ័យប្រវត្តិប្រភេទ «Ocean Aero Triton» ទាំង ៤គ្រឿងនេះ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ លក្ខណៈពិសេសរបស់ដ្រូនសមុទ្រទាំងនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយអាចដំណើរការនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្របានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសម្ងាត់ផ្សេងៗ ដែលជួយឲ្យកងទ័ពហ្វីលីពីនអាចវាយតម្លៃស្ថានការណ៍ និងធ្វើការសម្រេចចិត្តបានយ៉ាងរហ័ស...
164 Views ប្រហែលជា៥០ម៉ោងទៀតតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកកំពូលៗនឹងជួបប្រជុំគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ខណៈភ្នំភ្លើងដ៏ល្បីល្បាញ Mayon កំពុងព្រួសផេះ និងផ្សែងខ្មៅគ្របដណ្តប់ពេញផ្ទៃមេឃ ដែលបង្ខំឲ្យអាជ្ញាធរត្រូវជម្លៀសគ្រួសារជាង ៣០០គ្រួសារ ចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាពភ្លាមៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍នេះ បានធ្វើឲ្យភូមិចំនួន ៨៧ ក្នុងក្រុងចំនួន៣ ត្រូវរងគ្រោះដោយសារផេះធ្លាក់ចុះមកយ៉ាងក្រាស់ឃ្មឹក។...