ព័ត៌មានអន្តរជាតិ1 month ago
ប្រជាជនហ្វីលីពីនជាង ៣៨ម៉ឺននាក់ត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិច
60 Viewsយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានរាយការណ៍នៅថ្ងៃទី៩ ខែសីហានេះថាខ្យល់មូសុងនិរតី និងព្យុះស៊ីក្លូនត្រូពិច បានបង្កើនឥទ្ធិពលវាយប្រហារដល់ប្រជាជនជាង ៣៨ម៉ឺននាក់ នៅទូទាំងតំបន់ចំនួន ៨ នៅក្នុងប្រទេសហ្វីលីពីន។ យោងតាមរបាយការណ៍បឋមយ៉ាងតិច មានគ្រួសារចំនួន ១១ម៉ឺនគ្រួសារ រងផលប៉ះពាល់ ហើយចំនួនអ្នកស្លាប់មានចំនួន៦នាក់ ដោយមានអ្នករងរបួសចំនួន ៧នាក់។ អាកាសធាតុដ៏អាក្រក់នេះក៏បានបំផ្លាញផ្ទះសម្បែងចំនួន ១៤៨ខ្នង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua រាយការណ៍ថា អ្នកស្លាប់ ២នាក់បណ្តាលមកពីការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ២នាក់ដោយសារការរអិលថ្ម...