ព័ត៌មានអន្តរជាតិ4 weeks ago
ហ្វីលីពិន នឹងដោះលែងស្ត្រីម្នាក់ដែលធ្លាប់ប្រឈមមុខនឹងទោសប្រហារជីវិតនៅឥណ្ឌូណេស៊ី
54 Viewsស្ត្រីជនជាតិហ្វីលីពីនម្នាក់ ដែលបានជាប់ឃុំអស់រយៈពេលជិត ១៥ ឆ្នាំក្នុងជួរអ្នករង់ចាំការប្រហារជីវិតនៅប្រទេសឥណ្ឌូណេស៊ីពីបទជួញដូរគ្រឿងញៀន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រ ទី២៥នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីប្រធានាធិបតី។ អ្នកស្រី Mary Jane Veloso ដែលមានទឹកមុខរីករាយ បានកាន់ឯកសារដែលចុះហត្ថលេខាដោយប្រធានាធិបតី Ferdinand Marcos ដែលផ្តល់ឱ្យនាងនូវ «ការលើកលែងទោសទាំងស្រុង» បន្ទាប់ពីចាកចេញពីបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃសុក្រ។ អ្នកស្រីបានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីដ៏គួរឱ្យគោរពរបស់យើង ដែលបានជម្រះឈ្មោះខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបានជួបជុំជាមួយគ្រួសារវិញ»។ លោកស្រីបន្តថា ទន្ទឹងរង់ចាំការជួបជុំជាមួយកូនប្រុសទាំងពីរនាក់របស់គាត់។...