61 Viewsប្រទេសសិង្ហបុរីនៅថ្ងៃទី១៩សីហានេះ បានចាប់ផ្តើមទាមទារឱ្យសេវាកម្មផ្ញើសារដាក់កម្រិតទំនាក់ទំនងដែលមិនស្គាល់ និងសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្ទៀងផ្ទាត់អ្នកផ្សាយពាណិជ្ជកម្ម ខណៈដែលរដ្ឋទីក្រុងនេះកំពុងបង្ក្រាបការឆបោកតាមអ៊ីនធឺណិត។ មជ្ឈមណ្ឌល Cyberscam ដែលទាក់ទាញជនបរទេសឱ្យចូលធ្វើការដើម្បីអនុវត្តការឆបោកវិនិយោគលើរឿងស្នេហាតាមអ៊ីនធឺណិត និងការឆបោកវិនិយោគលើរូបិយប័ណ្ណឌីជីថល បានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Sim Ann បានប្រាប់សភាកាលពីខែវិច្ឆិកាកន្លងទៅថា ប្រទេសសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់នេះ បានខាតបង់ជាង ២.៨ ពាន់លានដុល្លារដោយសារការឆបោកចាប់ពីឆ្នាំ២០២០ ដល់ឆមាសទីមួយនៃឆ្នាំ២០២៥។ ប៉ូលីសសិង្ហបុរីបានបញ្ជាក់ថា ច្បាប់ថ្មីក្រោមច្បាប់ស្តីពីគ្រោះថ្នាក់ព្រហ្មទណ្ឌតាមអ៊ីនធឺណិតផ្តោតលើសេវាកម្មដែលត្រូវបានចាត់ទុកថា «បង្កហានិភ័យខ្ពស់បំផុតនៃការឆបោក»នៅក្នុងប្រទេស។ សេវាកម្មអនឡាញចំនួនប្រាំពីរដែលសិង្ហបុរីរឹងបន្តឹងនោះរួមមាន WhatsApp, Telegram,...
96 Viewsតុលាការជាន់ខ្ពស់សិង្ហបុរី បានឱ្យស្ថាប័នព័ត៌មាន Bloomberg News និងអ្នកយកព័ត៌មានម្នាក់ បង់ប្រាក់សំណងការខូចខាតប្រមាណ ៣៥៥,៧៣៤ ដុល្លារអាម៉េរិក ទៅឱ្យរដ្ឋមន្ត្រីសិង្ហបុរីពីររូប គឺលោក K Shanmugam រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Tan See Leng រដ្ឋមន្ត្រីក្រសួងកម្លាំងពលកម្ម ពីបទ«បរិហាកេរ្តិ៍»។ យោងតាមការចេញផ្សាយរបស់កាសែត BBC ការប្តឹងទាមទារសំណងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីទាំងពីរបានប្តឹងចោទប្រកាន់ Bloomberg ជុំវិញអត្ថបទមួយដែលបានចុះផ្សាយកាលពីខែធ្នូ...
154 Views(សិង្ហបុរី)៖ សហរដ្ឋអាម៉េរិកបានអនុម័តសំណើរបស់សិង្ហបុរីក្នុងការបញ្ជាទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តខ្ពស់ M142 (HIMARS) នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៧៣ លានដុល្លារអាម៉េរិក។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានស្នើសុំទិញឧបករណ៍ប្រព័ន្ធគ្រប់គ្រងការបាញ់ និងកំណត់ទីតាំង(CFCS) ចំនួន ១៨ សម្រាប់ប្រព័ន្ធបាញ់គ្រប់រ៉ុក្កែតចល័តខ្ពស់ M142 (HIMARS) ដោយរួមបញ្ចូលឧបករណ៍ជំនួយ ឯកសារបច្ចេកទេស គ្រឿងបន្លាស់ ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងអ្នកជំនាញ សេវាកម្មផ្នែកវិស្វកម្ម។ ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានឱ្យដឹងថា...
170 Views (សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ បានប្រកាសការពារកម្មករ និងបង្កើតឱកាសការងារថ្មីនិងល្អជាងមុន ស្របពេលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្រង់នៃវិស័យឧស្សាហកម្ម និងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេស។ នៅថ្ងៃទី៣ខែឧសភានេះ មេដឹកនាំសិង្ហបុរី បានទទួលស្គាល់ពីឥទ្ធិពលដ៏ធំនៃបច្ចេកវិទ្យា AI ដែលនឹងធ្វើឱ្យការងារខ្លះត្រូវកាត់បន្ថយ ឬបាត់បង់ទាំងស្រុង ប៉ុន្តែលោកប្តេជ្ញាយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងធានាការពារកម្មករនិយោជិតគ្រប់រូប និងបង្កើតការងារឱ្យច្រើន។ លោកបានអះអាងថា «អ្វីដែលខ្ញុំអាចសន្យាជាមួយអ្នកទាំងអស់គ្នាបាននោះ គឺនៅពេលដែលសេដ្ឋកិច្ចរបស់យើងមានការផ្លាស់ប្តូរ យើងនឹងបង្កើតឱកាសការងារថ្មីៗដែលល្អជាងមុន។...