68 Viewsរដូវកម្តៅបានបំបែកកំណត់ត្រាមួយបានធ្វើឱ្យទ្វីបអឺរ៉ុបកាន់តែតានតឹងកាលពីថ្ងៃទី៤សីហានេះ ខណៈយន្តហោះទម្លាក់ទឹកបានហោះពីលើភ្លើងឆេះព្រៃដ៏ធំមួយក្នុងប្រទេសក្រិក ចំណែកក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសបារាំងវិញ បានព្យាយាមគ្រប់គ្រងអណ្ដាតភ្លើងឆេះព្រៃនៅតំបន់ Provence ហើយភាគច្រើននៃចក្រភពអង់គ្លេសបានកត់ត្រាខែកក្កដាដ៏ស្ងួតបំផុតរបស់ខ្លួនក្នុងរយៈពេលជិតពីរសតវត្សរ៍។ភ្លើងឆេះព្រៃនៅភាគខាងលិចនៃទីក្រុងអាតែន បានរាលដាលចេញពីបន្ទាត់ទប់ស្កាត់នានា មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅលើអាកាសរវាងឧទ្ធម្ភាគចក្រពីរគ្រឿងបានសម្លាប់សមាជិកអាកាសយានិកពីរនាក់។ ជនជាតិក្រិកម្នាក់ និងជនជាតិដាណឺម៉ាកម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ។នៅបារាំងប្រជាពលរដ្ឋដែលបានជម្លៀសពីទីក្រុង Le Porge ភាគខាងត្បូងប្រទេស ដោយសារចំហេះព្រៃដ៏ធំ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញកាលពីថ្ងៃចន្ទ ១០ថ្ងៃបន្ទាប់ពីការបញ្ជាឲ្យជម្លៀស ដែលបានលេបត្របាក់ព្រៃឈើប្រមាណ៤២.០០០ហិចតា ជិតទីក្រុង Bordeaux ប៉ុន្តែផ្ទះរបស់ពួកគេមួយចំនួន បានក្លាយជាផេះផង់។ ចំណែកប្រទេសហូឡង់ឯណោះវិញកំពុងជួបប្រទះភ្លើងឆេះព្រៃដ៏កម្រស្របពេលកម្ដៅកើនឡើង។រលកកម្ដៅដ៏យូរ និងកង្វះទឹកភ្លៀងបាននាំឱ្យមានខែកក្កដាដ៏ស្ងួតបំផុតនៅអង់គ្លេស និងដែនដី...
253 Views ប្រទេសយ៉ាងហោចណាស់៧ជាសមាជិកនៃសហភាពអឺរ៉ុប (EU) រួមទាំងបារាំង និងស៊ុយអែតជាដើម បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២១ ខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត EUobserver មានមូលដ្ឋាននៅទីក្រុងព្រុចសែល។ កាសែតដដែលនេះបានរាយការណ៍ថា «បារាំង និងស៊ុយអែតបានចូលរួមជាមួយប្រទេសចំនួន ៥ ផ្សេងទៀតរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់សំណើទណ្ឌកម្ម។ ខ្លឹមសារនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងលិខិតមួយដែលរៀបចំដោយរដ្ឋាភិបាលស៊ុយអែតសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រី»។ ជាក់ស្ដែង វិធានការមួយក្នុងចំណោមវិធានការដែលបានស្នើឡើងគឺត្រូវអនុវត្តការហាមឃាត់ផលិតផលដែលមានប្រភពមកពីមូលដ្ឋានផលិតនៅប្រទេសអ៊ីស្រាអែល។ នេះគឺជាបញ្ហាដែលបានបង្កឲ្យមានការជជែកវែកញែកជាច្រើននៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល ជាពិសេសទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម និងច្បាប់អន្តរជាតិ។ សំណើនេះមានគោលបំណងបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីស្រាអែល តាមរយៈឧបករណ៍ពាណិជ្ជកម្ម។...