ព័ត៌មានអន្តរជាតិ2 weeks ago
សហភាពអឺរ៉ុប និងអង់គ្លេស បានវាយប្រហាររុស្ស៊ីដោយការដាក់ទណ្ឌកម្មរួមគ្នាលើការវាយប្រហារតាមអ៊ីនធឺណិត
52 Views សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើប្រទេសរុស្ស៊ីនៅថ្ងៃទី១៤កក្កដានេះ ជាមួយនឹងការដាក់ទណ្ឌកម្មលើការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FSB របស់ទីក្រុងមូស្គូ ពីបទពាក់ព័ន្ធនឹងការវាយប្រហារឌីជីថល។ បើតាម AFP បានផ្សាយថា ចលនានេះកើតឡើងនៅពេលដែលមន្ត្រីលោកខាងលិចព្រមានថា រុស្ស៊ីបានបង្កើនយុទ្ធនាការ «ចម្រុះ» របស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមលើអ៊ុយក្រែន។ ជាមួយគ្នានេះ ទីក្រុងព្រុចសែល បានអះអាងថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់ និងអង្គភាពចំនួនបួន ខណៈដែលទីក្រុងឡុងដ៍ ក៏បានអះអាងដែរថាបានបន្ថែមឈ្មោះចំនួន ២៤ នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។...