អន្តរជាតិ2 days ago
អ្វីជា សង្គ្រាមខ្ចីដៃ (Proxy War)?
41 Views សង្គ្រាមខ្ចីដៃ (Proxy War)គឺជាជម្លោះដែលប្រយុទ្ធដោយមហាអំណាចមួយ ឬច្រើន ដែលពួកគេឈរបញ្ជារនៅពីក្រោយឆាកប្រយុទ្ធ ដោយមិនបានចូលរួមដោយផ្ទាល់នោះឡើយ។ សង្គ្រាមទាំងនេះត្រូវបានកំណត់លក្ខណៈដោយការចូលរួមរបស់ប្រទេសមហាអំណាច ដែលជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ និងរៀបចំការប្រយុទ្ធតាមរយៈការប្រើប្រាស់ទីតាំង និងកងកម្លាំងរបស់ប្រទេសជាម្ចាស់ស្រុកជំនួស។ សង្គ្រាមខ្ចីដៃល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្របានកើតឡើងក្នុងអំឡុងពេលសង្គ្រាមត្រជាក់រវាងឆ្នាំ១៩៤៥ និង១៩៩១ ដែលជាការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិក និងសហភាពសូវៀត ដែលមិនបានឃើញការបង្ហូរឈាមដោយផ្ទាល់រវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែមានប្រទេសជាច្រើនធ្លាក់ក្នុងសង្គ្រាម ដែលលាតសន្ធឹងពីប្រទេសគុយបាដល់កូរ៉េ។ ទិដ្ឋភាពនេះ Netra Post សូមលើកឧទាហរណ៍ជាក់ស្តែងថ្មីៗចំនួន២យកមកឆ្លុះបញ្ចាំង ដើម្បីជូនប្រិយ៍មិត្តវិភាគ៖ ទី១/សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអាម៉េរិក-អ៊ីស្រាអែល...