ចំណេះដឹងទូទៅ4 weeks ago
វ៉ែនតាឆ្លាតវៃ ជាឧបករណ៍ដ៏អស្ចារ្យ ប៉ុន្តែជាសត្រូវប្រឡងបាក់ឌុប!
99 Viewsឧបករណ៍ «វ៉ែនតាឆ្លាតវៃ» កំពុងទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាយ៉ាងខ្លាំង ជាពិសេសក្នុងរដូវកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំចេញបម្រាមហាមឃាត់ដាច់ខាតមិនឱ្យយកចូលមណ្ឌលប្រឡងឡើយ។ ប៉ុន្ដែម្សិលម៉ិញនេះ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) បានរកឃើញវែនតាឆ្លាតវៃ នៅមណ្ឌលប្រឡងក្នុងខេត្តស្វាយរៀង។ តើវ៉ែនតាឆ្លាតវៃនេះ មានសមត្ថភាពអ្វីខ្លះទើបធ្វើឱ្យមានការហាមឃាត់បែបនេះ ហើយវាជះឥទ្ធិពលល្អ ឬអាក្រក់? យោងតាមក្រុមហ៊ុន Meta វ៉ែនតាឆ្លាតវៃ គឺជាការបោះជំហានដ៏ធំមួយនៃបច្ចេកវិទ្យា។ បើមើលពីសំបកក្រៅ វាមានរូបរាងសាមញ្ញដូចវ៉ែនតាការពារពន្លឺព្រះអាទិត្យធម្មតា ឬវ៉ែនតាអានសៀវភៅទូទៅ ប៉ុន្តែវាត្រូវបានបង្កប់ដោយកាមេរ៉ាខ្នាតតូចដ៏ច្បាស់ដែលអាចថតរូប និងវីដេអូបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើចុងម្រាមដៃប៉ះ ឬបញ្ជាតាមសំឡេង។ ជាងនេះទៅទៀត វ៉ែនតាឆ្លាតវៃស៊េរីថ្មីៗមានភ្ជាប់ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិត...