42 Views វៀតណាម និងកូរ៉េខាងជើង នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលបាន «លទ្ធផលវិជ្ជមាន» មួយចំនួននាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិវៀតណាម បន្ទាប់ពីមានកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងហាណូយក្នុងសប្តាហ៍នេះ។ ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦កញ្ញានេះថា លោក Nguyen Truong Thang អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងរបស់លោក គឺលោក Ryo Chol Ung ដែលជាសមាជិកនៃគណៈប្រតិភូការពារជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងក្របខ័ណ្ឌរួមនៃចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង...
217 Views (ក្រុងហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីថាមពល រ៉ែសំខាន់ៗ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត ឧបករណ៍អេឡិចត្រូនិក និងលំហ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ។ យោងតាមរបាយការណ៍របស់រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភាបានឱ្យដឹងថា «ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ខណៈវៀតណាមបានសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង...