36 Views ក្រសួងការបរទេសរុស្ស៊ីបានទាត់ចោលការអះអាងរបស់អ៊ុយក្រែនថា ដែនអាកាសរុស្ស៊ីមិនមានសុវត្ថិភាពសម្រាប់អាកាសចរណ៍ស៊ីវិល គឺជាការបង្ខូចការពិត បំភាន់អ្នកប្រើប្រាស់ដែនអាកាសរុស្ស៊ី និងគ្មានកម្លាំងច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រផ្លូវការរបស់ខ្លួន រុស្ស៊ីបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសកម្មភាពភេរវកម្មមិនប្រុងប្រយ័ត្នរបស់អ៊ុយក្រែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ ។ ខ្លឹមសារសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការកត់សម្គាល់របស់ភាគីអ៊ុយក្រែនបង្កការគំរាមកំហែងដោយផ្ទាល់ដល់អាកាសចរណ៍ស៊ីវិល។ ក្រុមអាជ្ញាធររុស្ស៊ីពាក់ព័ន្ធកំពុងទាក់ទងជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ហើយបានបញ្ជូនការអំពាវនាវជាបន្ទាន់ទៅកាន់អគ្គលេខាធិការ ICAO។ ក្រសួងបានបន្ថែមថា រុស្ស៊ីនៅតែមិនរាថយក្នុងការការពារសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថា ដែនអាកាសរុស្ស៊ីកំពុងដើរទៅរកស្ថានភាពពុំមានសុវត្ថិភាពទាំងស្រុង...
78 Views រុស្ស៊ីបានប្រកាសនៅថ្ងៃទី២៩ខែកក្កដានេះថា ខ្លួនកំពុងស្វែងរកចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov ចោទប្រកាន់ពីបទ «ឃុបឃិតគ្នាក្នុងអំពើភេរវកម្ម» ដោយ លោកបានអនុញ្ញាតឱ្យវេទិកានេះត្រូវបានប្រើប្រាស់សម្រាប់បម្រើទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន។ លោក Durov ដែលកើតនៅរុស្ស៊ី ជាស្ថាបនិកបច្ចេកវិទ្យា Telegram ដែលបានរស់នៅក្រៅប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ និងកាន់លិខិតឆ្លងដែនបារាំង និងអារ៉ាប់រួម តែងតែប៉ះទង្គិចជាមួយអាជ្ញាធររុស្ស៊ី ខណៈដែលទីក្រុងមូស្គូបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើអ៊ីនធឺណិត។ កម្មវិធីផ្ញើសារ Telegram របស់លោកគឺជាវេទិកាទំនាក់ទំនងសំខាន់មួយរបស់ប្រទេស ហើយមន្ត្រីបានព្យាយាមម្តងហើយម្តងទៀតដើម្បីរារាំងការចូលប្រើ...
92 Viewsរុស្ស៊ីបានព្រមានសហរដ្ឋអាម៉េរិកក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃទី២៣កក្កដានេះ អំពីការដឹកជញ្ជូនអាវុធ «ដែលមិនអាចទទួលយកបាន» ទៅឱ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចេញសេចក្តីថ្លែងការណ៍មួយដោយ «សង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានទេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបក្រុងគៀវ»។ តាមសេចក្តីថ្លែងការណ៍លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយប្រទេសអឺរ៉ុប ដែលនៅតែកំពុងស្វែងរកការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី»។ លោកបាននិយាយម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ដំណោះស្រាយនយោបាយ-ការទូតចំពោះជម្លោះ»។ គូសបញ្ជាក់ថា ការជួបគ្នានេះ ជាលើកដំបូងរវាងលោក Lavrov...
137 Views (ក្រុងមូស្គូ)៖ អ៊ុយក្រែនបានប្រើប្រាស់ដ្រូនប្រមាណជិត ២០០ គ្រឿងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើទីក្រុងមូស្គូ ចំពេលដែលលោកប្រធានាធិបតីរុស្ស៊ីដឹកនាំកិច្ចប្រជុំជាមួយដឹកនាំអាស៊ាន ក្នុងខួប៣៥ឆ្នាំ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ និងទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់យោធាអ៊ុយក្រែន ក្នុងនោះយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកណ្តាលទីក្រុងមូស្គូ។ លោក Sobyanin អះអាងទៀតថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០ គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅព្រឹកព្រលឹម...
163 Views ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងកាហ្សាន នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៨មិថុនានេះតទៅ ខណៈដែលលោកខាងលិចដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបញ្ចប់ការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។ លោកពូទីន បានខិតខំពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយអាស៊ី ក្នុងអំឡុងពេលនៃការវាយលុកទ្រង់ទ្រាយធំជាងបួនឆ្នាំរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ កិច្ចប្រជុំកំពូលនៅរដ្ឋធានីតាតាស្ថាន ចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងមូស្គូ បានកើតឡើងនៅពេលដែលកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ជាមួយនឹងការបញ្ចប់សង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលជាការផ្តោតសំខាន់របស់ខ្លួន។ តំណាងនៃប្រទេសចំនួន ១១...
168 Views ឆមាសថ្មីនៃយប់ឆ្នាំ២០២៦ ថ្ងៃទី១មិថុនានេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល់ទូទាំងប្រទេសអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក វ្លាឌីម៊ៀ ហ្ស៊ែលែនស្គី (Volodymyr Zelenskyy) បានព្រមានថាទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារថ្មីដ៏ធំ»។ ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីការចាប់ផ្តើមវាយលុកក្នុងឆ្នាំ២០២២ ដែលជារឿយៗបង្កឱ្យមានការសងសឹកពីទីក្រុងគៀវ ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំងមិនអាចស្វែងរកដំណោះស្រាយបាន។ យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦គ្រឿង និងមីស៊ីលចំនួន ៧៣គ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដែលបង្កអគ្គីភ័យដ៏សន្ធោសន្ធៅ កាត់ផ្តាច់ចរន្តអគ្គិសនី...
158 Views សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង ៤ឆ្នាំហើយ ដោយគ្មានឃើញសញ្ញាធូរស្រាលឈានឆ្ពោះទៅរកសន្តិភាពសោះ ខណៈភាគីទាំងសងខាង នៅតែច្បាំងគ្នាយ៉ាងក្តៅគគុក បង្កការបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។ នៅថ្ងៃទី២៧ឧសភានេះ ភ្នាក់ងារចារកម្មអង់គ្លេសម្នាក់បានទម្លាយថា ទាហានរុស្ស៊ីជិត៥០ម៉ឺននាក់ បានពលីជីវិតក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ កាលពីឆ្នាំមុន កងកម្លាំងអ៊ុយក្រែន ក៏ធ្លាប់ចេញរបាយការណ៍ដែរថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹង ក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ១ ០២៧ ៥៤០នាក់ ត្រូវបានសម្លាប់។ ខ្ទេចរថក្រោះចំនួន ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿងផងដែរ៕
168 Views ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។ ជុំវិញទស្សនកិច្ចការទូតត្រូវបានមើលឃើញថា រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាម៉េរិកនិងចិន ដែលតែងតែមានភាពរកាំរកូសមិនស៊ីចង្វាក់គ្នា។ ដូច្នេះ លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កាជាងលោក ត្រាំ។ ក្នុងនោះផលចំណេញធំៗចំនួន៣ ដែលលោកពូទីន សម្រេចបានពីប្រទេស៖ ១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់ ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។ ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ...
201 Views ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានឈរបញ្ជារដោយផ្ទាល់នៃការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ដែលអាចបាញ់បានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ ដើម្បីធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក ពូទីន បាននិយាយនៅថ្ងៃទី១៣ឧសភានេះថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ នឹងដាក់ឲ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ។ វាត្រូវបានសាងសង់ឡើង ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ ផលិតដោយសហភាពសូវៀត។ លោកបន្ថែមថា វាគឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ថាមពលរួមបញ្ចូលគ្នានៃក្បាលគ្រាប់នុយក្លេអ៊ែរ Sarmat...