ព័ត៌មានទូទៅ3 weeks ago
យោធិនបំពេញ«កាតព្វកិច្ចយោធា» ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ម៉ឺនរៀលក្នុង១ខែ និងរបបផ្សេងៗដូចយោធិនអាជីព
86 Views (ភ្នំពេញ)៖ យោធិនបំពេញ «កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែនរៀល)។...