ព័ត៌មានអន្តរជាតិ1 hour ago
៥០ឆ្នាំ! លោក ម៉ៅ សេទុង នៅតែបន្សល់ទុកនូវឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសចិន
8 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...