អន្តរជាតិ6 days ago
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតីផ្លូវការ
76 Views (មីយ៉ាន់ម៉ា)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ខែមេសានេះ ក្លាយជាប្រធានាធិបតីជាផ្លូវាការ ក្រោយបានក្តាប់អំណាចនយោបាយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមរយៈ៥ឆ្នាំ បន្ទាប់ពីលោកបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។ ឧត្តមសេនីយ៍អាយុ ៦៩ឆ្នាំរូបនេះ បានរៀបចំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ហើយបានចាប់ខ្លួនលោកស្រី បង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ ហើយបានប្រែក្លាយទៅជាការតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។ ការផ្លាស់ប្តូរពីឧត្តមសេនីយ៍កំពូលទៅជាប្រធានាធិបតីស៊ីវិល បានកើតឡើងបន្ទាប់ពីការបោះឆ្នោតដែលមិនស្មើគ្នាក្នុងខែធ្នូ និងខែមករា...