44 Views យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។ យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។ ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។ ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០...
126 Views (មីយ៉ាន់ម៉ា)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ខែមេសានេះ ក្លាយជាប្រធានាធិបតីជាផ្លូវាការ ក្រោយបានក្តាប់អំណាចនយោបាយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមរយៈ៥ឆ្នាំ បន្ទាប់ពីលោកបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។ ឧត្តមសេនីយ៍អាយុ ៦៩ឆ្នាំរូបនេះ បានរៀបចំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ហើយបានចាប់ខ្លួនលោកស្រី បង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ ហើយបានប្រែក្លាយទៅជាការតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។ ការផ្លាស់ប្តូរពីឧត្តមសេនីយ៍កំពូលទៅជាប្រធានាធិបតីស៊ីវិល បានកើតឡើងបន្ទាប់ពីការបោះឆ្នោតដែលមិនស្មើគ្នាក្នុងខែធ្នូ និងខែមករា...