ព័ត៌មានអន្តរជាតិ4 weeks ago
៤១ប្រទេស ជំរុញឱ្យមហាអំណាចនុយក្លេអ៊ែរ ជូនដំណឹង២៤ម៉ោងមុនបាញ់សាកល្បង
52 Views៤១ប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ និងហ្វីលីពីនជាដើម បានអំពាវនាវឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរគោរពនូវពិធីសារជូនដំណឹងជាមុនយ៉ាងតឹងរ៉ឹង សម្រាប់ការសាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដោយព្រមានថា ការបាញ់បង្ហោះដោយមិនបានប្រកាសជាមុន បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ និងសន្តិសុខពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Middle East Monitor ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ សេចក្តីថ្លែងការណ៍រួមមួយថ្លែងក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ និងចេញផ្សាយដោយបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការអន្តរជាតិ ប្រទេសហត្ថលេខីបានគូសបញ្ជាក់ពីក្តីបារម្ភកាន់តែខ្លាំងឡើង ជុំវិញការរីកសាយអាវុធមីស៊ីល និងបានជំរុញឱ្យប្រកាន់ខ្ជាប់នូវយន្តការតម្លាភាព ជាពិសេសក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយអាវុធមីស៊ីលបាលីស្ទិក(HCOC)។...