64 Views (វ៉ាស៊ីនតោន)៖ អាម៉េរិកបានប្រើប្រាស់យន្ដហោះយោធាជាង ១៧០គ្រឿង នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើយោងតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ត្រាំ បានបញ្ជាក់ថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយយោធាអាម៉េរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E...
95 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញពីតំណែង លោកស្រី ផាម ប៊នឌី កាលពីថ្ងៃទី២ ខែមេសានេះ ជំនួសមកវិញដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថូដ ប្លង់ឆេ (Todd Blanche) ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងត្រូវដឹកនាំជាបណ្តោះអាសន្ន។ យោងតាមអង្គភាពរ៉យទ័រ បានឱ្យដឹងថា ការបណ្តេញចេញពីតំណែងនេះ បន្ទាប់ពីលោកត្រាំ ខកចិត្តកាន់តែខ្លាំងឡើងចំពោះការអនុវត្តការងាររបស់លោកស្រី...
72 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើកូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ ដោយមិនបានរួមចំណែកធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈកងទ័ពអាម៉េរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធ «នុយក្លេអ៊ែរ» ។ យោងតាមកាសែត koreajoongangdaily ចុះផ្សាយកាលពីថ្ងៃទី១មេសាថា លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន...