អន្តរជាតិ3 weeks ago
«កិច្ចសម្ភាសន៍ជាន់ខ្ពស់»កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោកJulius Maada Bioប្រធានាធិបតីប្រទេសសៀរ៉ាឡេអូន
67 Views នាពេលថ្មីៗនេះ លោកJulius Maada Bioប្រធានាធិបតីប្រទេសសៀរ៉ាឡេអូនបានផ្តល់បទសម្ភាសន៍ពិសេសផ្ដាច់មុខជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរអំពីនិន្នាការស្ថិរភាពនិងវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសចិននិងសៀរ៉ាឡេអូនក្នុងរយៈពេល៥៥ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីមក ហើយបានបញ្ជាក់ថា ប្រទេសចិនតែងតែជាដៃគូសហប្រតិបត្តិការគួរឱ្យទុកចិត្តបានសម្រាប់សៀរ៉ាឡេអូន។កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានសមិទ្ធផល។ គួរឱ្យកត់សម្គាល់។ប្រទេសចិនបានសាងសង់កំពង់ផែនេសាទបំពាក់ដោយបរិក្ខារពេញលេញ និង បានកែលម្អប្រព័ន្ធពិនិត្យទទួលស្គាល់សម្រាប់ការនាំចេញជលផល ដល់ប្រទេសសៀរ៉ាឡេអូន ដែលនេះបានជំរុញប្រកបដោយប្រសិទ្ធភាពនូវការកែលម្អគុណភាពនិងប្រសិទ្ធភាពរបរនេសាទក្នុងតំបន់ ជួយនាំចូលជលផលសៀរ៉ាឡេអូនទៅទីផ្សារចិនបានដោយរលូន និងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជនក្នុងតំបន់។ លោកBioបានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយពន្ធគយសូន្យរបស់ប្រទេសចិនចំពោះប្រទេសចំនួន៥៣នៅទ្វីបអាហ្វ្រិកដែលបង្កើតទំនាក់ទំនងការទូតជាមួយចិន ហើយជឿជាក់ថា នេះជាឧទាហរណ៍ដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការចិន-សៀរ៉ាឡេអូន និងចិន-អាហ្វ្រិក។លោកបានកត់សម្គាល់ថា ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍដោយល្បឿនលឿនរបស់ខ្លួន ប្រទេសចិនតែងតែនាំដៃគូឱ្យឆ្ពោះទៅមុខជាមួយគ្នា ដោយដាក់បញ្ចូលថាមពលវិជ្ជមានទៅក្នុងសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ លើសពីនេះ ប្រទេសចិននិងសៀរ៉ាឡេអូនបានធ្វើឱ្យកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្មមានភាពកាន់តែស៊ីជម្រៅ។ប្រទេសចិនបានជួយសៀរ៉ាឡេអូនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដោយជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀង និងធើ្វបរិវត្តកម្មលើវិស័យកសិកម្ម។លោកBioបានរំលឹកឡើងវិញថា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនមួយ៕