អន្តរជាតិ4 hours ago
ប្រធានាធិបតីបារាំងសរសេរជាភាសាខ្មែរ អរគុណនាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងកាន់តែរឹងមាំជាមួយកម្ពុជា
44 Views ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។ តាមសំណេររបស់លោកជាភាសាខ្មែរបានឱ្យដឹងថា «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។ ប្រធានាធិបតីបារាំង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា...