អន្តរជាតិ1 month ago
លោក ស៊ី ជិនពីង អំពាវនាវឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ
79 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញមុខដ៏កម្រមួយដោយអំពាវនាវឱ្យរក្សាការឆ្លងកាត់ធម្មតារបស់កប៉ាល់ដែលកំពុងដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែមេសា ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនការព្យាយាមដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ ប្រទេសចិនមានការព្រួយបារម្ភអំពីអស្ថិរភាពឡើងវិញជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានស្ថិតនៅក្រោមភាពតានតឹងថ្មីបន្ទាប់ពីអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយទីក្រុងតេអេរ៉ង់បានផ្តល់សញ្ញាថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីសម្រាប់ពេលនេះទេ។ ប្រទេសចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រនេះមិនឱ្យកប៉ាល់ផ្សេងទៀតឆ្លងកាត់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមកាលពីខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវកប៉ាល់អ៊ីរ៉ង់ចាប់តាំងពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ លោក ស៊ី...