អន្តរជាតិ2 days ago
ឥណ្ឌូនេស៊ីចាប់ខ្លួនមន្ត្រីពាក់ព័ន្ធពីបទពុករលួយក្នុងពិធីសប្បុរសធម៌
46 Views (ក្រុងហ្សាការតា)៖ អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនប្រធានទីភ្នាក់ងារម្នាក់ ដែលទើបត្រូវបានបណ្តេញចេញពីតំណែងថ្មីៗនេះ ដែលអ្នកត្រួតពិនិត្យអាហារក្នុងកម្មវិធីដ៏សំខាន់មួយរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃពុធ រួមជាមួយអតីតមន្ត្រីពីររូបផ្សេងទៀត ប៉ុន្មានម៉ោងបន្ទាប់ពីជនសង្ស័យនោះលួចចូលកន្លែងប្រារព្ធកម្មវិធី។ យោងតាមអង្គភាពរ៉យទ័យបានបានផ្សព្វផ្សាយនៅថ្ងៃទី៤ មិថុនានេះថា តិចជាង ២៤ ម៉ោងបន្ទាប់ពីការបណ្តេញលោក ដាដាន ហ៊ីនដាយ៉ាណា អតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ ត្រូវបានចាប់ខ្លួនដោយការិយាល័យរដ្ឋអាជ្ញាឥណ្ឌូនេស៊ី (AGO) ពីបទបង្កការខាតបង់ដល់រដ្ឋ។ លោក ក៏ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការទិញទំនិញដែលមានតម្លៃខ្ពស់រួមមានម៉ូតូអគ្គិសនីជាង ២១,០០០ គ្រឿង...