26 Views ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី នៅថ្ងៃទី៩កញ្ញានេះបានបន្តការស្វែងរកទូកល្បឿនលឿនដែលបាត់ខ្លួនមួយគ្រឿងដែលដឹកមនុស្សប្រាំបីនាក់ រួមទាំងអ្នកកាសែតប្រាំនាក់ដែលត្រូវបានបញ្ជូនទៅយកព័ត៌មានអំពីការផ្ទុះភ្នំភ្លើង នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះ Basarnas។ ក្រុមនេះបានចេញដំណើរតាមទូកល្បឿនលឿនពីតំបន់មួយនៅភាគខាងលិចទីក្រុងហ្សាកាតានៅរសៀលថ្ងៃចន្ទ ប៉ុន្តែក្រុមនាវិកបានបាត់បង់ទំនាក់ទំនងជាមួយម្ចាស់ទូកភ្លាមៗបន្ទាប់ពីចេញដំណើរ។ អ្នកកាសែតឥណ្ឌូនេស៊ីទាំងប្រាំនាក់ រួមមានទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ទីភ្នាក់ងារសារព័ត៌មានរដ្ឋទួរគី Anadolu និងគេហទំព័រក្នុងស្រុក iNews កំពុងបំពេញបេសកកម្មថតរូប និងវីដេអូនៃការផ្ទុះភ្នំភ្លើង Anak Krakatau ដែលបានធ្វើឱ្យអាកាសយានដ្ឋានជាច្រើន និងទីក្រុងជាច្រើនរួមទាំងទីក្រុងហ្សាកាតាត្រូវបានគ្របដណ្ដប់ដោយផេះភ្នំភ្លើងអស់រយៈពេលជាច្រើនថ្ងៃ។ ពួកគេត្រូវបានអមដំណើរដោយសមាជិកនាវិកទូកពីរនាក់ និងអ្នកណែនាំម្នាក់។ នៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះបានពង្រីកតំបន់ស្វែងរក។...
32 Views ប្រធានទីភ្នាក់ងារឥណ្ឌូនេស៊ីដែលទទួលខុសត្រូវចំពោះកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រទេសនេះបានបិទហាងបាយជិត ២,០០០កន្លែង ជាបណ្តោះអាសន្នដោយសារតែមិនបានចុះឈ្មោះសម្រាប់ការត្រួតពិនិត្យអនាម័យឱ្យបានត្រឹមត្រូវ ធ្វើឱ្យអ្នកទទួលទាន់ពុលអាហារជិត ៥០ម៉ឺននាក់នៅទូទាំងប្រទេស។ យោងាតាមលោក Sudaryono ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិបានបញ្ជាក់កាលពីថ្ងៃទី៧ ខែកញ្ញានេះថា ទីភ្នាក់ងារអាហារូបត្ថម្ភជាតិបានផ្អាកហាងបាយចំនួន ១,៩៩៩កន្លែង នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដោយសារតែពួកគេមិនបានចុះឈ្មោះជាមួយក្រសួងសុខាភិបាលដើម្បីឆ្លងកាត់វិញ្ញាបនបត្រអនាម័យ និងអនាម័យជាកាតព្វកិច្ច។ លោកបានបន្ថែមថា បច្ចុប្បន្នមានហាងបាយចំនួន ២៧,០២២ ដែលចែកចាយអាហារឥតគិតថ្លៃនៅទូទាំងប្រទេសឥណ្ឌូនេស៊ីគិតត្រឹមថ្ងៃទី៧ ខែកញ្ញា។ លោកបន្តថា «វិញ្ញាបនបត្រអនាម័យ និងអនាម័យគឺជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការហាងបាយដែលផ្តល់កម្មវិធីអាហារឥតគិតថ្លៃ»។ យ៉ាងណាម៉ិញ ចាប់តាំងពីការចាប់ផ្តើមនៅក្នុងខែមករា...
33 Views អគ្គីភ័យនៅតំបន់ប៉ាពួរភាគខាងកើតបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានឆាបឆេះផ្សារមួយកាលពីព្រឹកថ្ងៃចន្ទនេះ បានសម្លាប់មនុស្ស ១១នាក់ រួមទាំងកុមារ ៦នាក់។ អ្នកនាំពាក្យប៉ូលីសក្នុងតំបន់លោក Henry J. Manurung បាននិយាយថា អគ្គីភ័យនេះត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងទីក្រុង Paniai ក្នុងខេត្តប៉ាពួរភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយវាបានរាលដាលយ៉ាងឆាប់រហ័សដល់ហាងជាច្រើន។ លោកបន្តថា ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញជនរងគ្រោះចំនួន ១១ នាក់ដែលបានស្លាប់ដោយសាររបួសរលាក។ ក្នុងចំណោមជនរងគ្រោះទាំង ១១ នាក់ មានមនុស្សពេញវ័យ ៥នាក់...
30 Views ប្រទេសឥណ្ឌូនេស៊ីបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ខ្លួននៅខាងក្រៅទីក្រុងហ្សាការតានៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីផេះបានហុយចេញពីភ្នំភ្លើង Anak Krakatoa ចម្ងាយជាង ១៥០ គីឡូម៉ែត្រ ដែលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់។ ភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដោយបង្កើតជាប្រភពនៃកម្អែលភ្នំភ្លើង និងសំឡេងផ្ទុះដែលអាចឮបានរហូតដល់ ៧០០ គីឡូម៉ែត្រ នេះបើយោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រ។ ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា អ្នកដំណើរជាង ២២,០០០ នាក់បានរងផលប៉ះពាល់ដោយការផ្អាកនេះ ដោយបន្ថែមថាជើងហោះហើរចំនួន ២០៩ ត្រូវបានប៉ះពាល់...
44 Views ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ប្រឈមនឹងផលវិបាកសុខភាពពីការប៉ះពាល់នឹងអ័ព្ទក្រាស់ដែលគ្របដណ្តប់លើទីក្រុង និងទីប្រជុំជនជាច្រើន ខណៈដែលភ្លើងឆេះព្រៃដែលបង្កឡើងដោយអែលនីណូបានបង្កការបំផ្លិចបំផ្លាញនៅលើកោះបូណេអូ និងស៊ូម៉ាត្រា។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំមួយ បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យមានការបិទសាលារៀន និងមនុស្សរាប់ពាន់នាក់ត្រូវការការព្យាបាល ដោយផ្សែងក៏ទៅដល់ប្រទេសជិតខាងម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣.៤ លាននាក់ដែលរស់នៅក្នុងខេត្តចំនួនប្រាំពីរនៅលើកោះបូណេអូ និងស៊ូម៉ាត្រា មានហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមដោយសារតែការប៉ះពាល់។ នៅទីក្រុងប៉េកានបារូ រដ្ឋធានីនៃខេត្តរីអូ របស់ស៊ូម៉ាត្រា អ័ព្ទក្រាស់បានបង្ខំឱ្យរដ្ឋាភិបាលបិទសាលារៀនរាប់សិបកន្លែង ខណៈដែលខ្លួនបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។ យោងតាមលោក Abdullah...
65 Viewsមនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានរង់ចាំជំនួយដែលត្រូវការយ៉ាងខ្លាំងនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះ ខណៈដែលពួកគេបានបោះជំរុំនៅតាមសាលារៀន ស្ថានីយ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្រៅ។ មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មិនមានរបាយការណ៍អំពីមនុស្សបាត់ខ្លួននោះទេ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនៅព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៥៣នាក់ និងរបួសជាង ១០០នាក់។ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានកើនឡើងដល់ ១២,៨០០នាក់នៅព្រឹកថ្ងៃចន្ទ ដែលរាយប៉ាយតាមបណ្តារទីក្រុងជាច្រើននៅលើកោះ Flores នេះបើយោងតាមលោក Berton Suar Pelita Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ BNPB...
76 Viewsឥណ្ឌូនេស៊ី៖ កប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធទី១២សីហានេះ ដែលផ្ទុកមនុស្ស ១៣០នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះពេលកំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤...
68 Views អ្នកធ្វើស្រែអំបិលនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីគ្រោះរាំងស្ងួតបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ ស្របពេលដែលកសិករដាំដំណាំ ប្រឈមនឹងការងារលំបាករយៈពេលយូរពីអាកាសធាតុក្តៅខ្លាំងបែបនេះ ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបបាតុភូតអែល នីញ៉ូ គឺជាលំនាំបរិយាកាសមួយដែលធ្វើឲ្យអាកាសក្តៅខ្លាំងជាងមុន ស្ថានភាពស្ងួតជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កឲ្យមានហានិភ័យគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការខាតបង់ដំណាំ ។ ដោយសារបាតុភូតធម្មជាតិមួយនេះ មកទល់នឹងខែកក្កដា ជាងពាក់កណ្តាលនៃតំបន់ដំាដុះតាមរដូវនៅឥណ្ឌូនេស៊ីហ៊ុមព័ទ្ធដោយរដូវប្រាំងរយៈពេលយូរជាងការរំពឹងទុក ដែលត្រូវបានគេមានជំនឿថា នឹងកើនឡើងដល់កម្រិតកំពូលនៅខែសីហានេះ ។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានព្រមានថា បាតុភូតអែល...
66 Views អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា ជាមួយនឹងថ្នាំញៀនអេស្តាស៊ីជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក នេះបើយោងតាមប៉ូលីសបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៣១កក្កដាថាបុរសនោះកំពុងប្រើប្រាស់គ្រឿងញៀន ខណៈពេលកំពុងហោះហើរយន្តហោះដឹកអ្នកដំណើរ។ អ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំ ដែលត្រូវបានគេស្គាល់តែអក្សរកាត់របស់លោកថា MSO ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ។ យោងតាមលោក Hengky Tomuan Parlindungan Aritonang មន្ត្រីការិយាល័យគយអាកាសយានដ្ឋានមិនបានបញ្ជាក់ថាអ្នកបើកយន្តហោះធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ណាទេ ប៉ុន្តែលេខជើងហោះហើរបានបង្ហាញថាវាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់លោកបានបង្ហាញថាមានសារធាតុញៀនមេតំហ្វេតាមីន MDMA...
70 Viewsសាឡាងឥណ្ឌូនេស៊ីមួយបានឆេះនៅលើសមុទ្រកាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ ដោយបានសម្លាប់មនុស្សប្រាំនាក់ និងបន្សល់ទុកមនុស្ស ៤១ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីអ្នកខ្លះលោតចុះពីលើទូក។ នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ Surabaya ដែលបានផ្តល់តួលេខចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សសរុបចំនួន ២២៥ នាក់នៅលើនាវាត្រូវបានជួយសង្គ្រោះ។ ខណៈអ្នកដំណើរមួយចំនួនបានលោតចូលទៅក្នុងសមុទ្រ ហើយត្រូវបានជួយសង្គ្រោះដោយនាវានៅក្បែរនោះ។ យ៉ាងណាម៉ិញ គេក៏សង្កេតឃើញថាមាននាវាចំនួនបួនគ្រឿងផ្សេងទៀតកំពុងត្រៀមលក្ខណៈនៅជិតសាឡាង ប៉ុន្តែមិនអាចចូលទៅជិតបានទេ ដោយសារតែហានិភ័យដែលបង្កឡើងដោយសម្ភារៈងាយឆេះនៅលើសាឡាង។ គូសបញ្ជាក់ថា គ្រោះថ្នាក់សមុទ្រជារឿងធម្មតាកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះមួយដែលមានកោះជាង ១៧,០០០ ដោយសារស្តង់ដារសុវត្ថិភាពធូររលុង...