66 Viewsលោក Joel Kaplan ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន Meta Platforms (META.O) បានសុំទោសរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ចំពោះការលុបវីឌីអូក្នុងអាខោនហ្វេសបុករបស់នាយករដ្ឋមន្ត្រី Narendra Modi កាលពីខែកក្កដា។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា លោក Kaplan បានសុំទោសរដ្ឋមន្ត្រីក្នុងនាមក្រុមហ៊ុន Meta ចំពោះកំហុសក្នុងការរឹតត្បិតការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi។ កាលពីខែមុន ក្រសួងព័ត៌មាន និងបច្ចេកវិទ្យារបស់ឥណ្ឌាបានកោះហៅនាយកប្រតិបត្តិ Meta ដើម្បីស្រាយបំភ្លឺបន្ទាប់ពី...
70 Viewsប្រទេសបង់ក្លាដែសបានស្នើសុំឱ្យប្រទេសឥណ្ឌាបញ្ជាក់ពីជំហររបស់ខ្លួនលើសុន្ទរកថាដែលបានគ្រោងទុករបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលកំពុងរស់នៅក្នុងទីក្រុងញូវដេលី។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៤សីហានេះថា ការកត់សម្គាល់នេះគឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់ប្រទេសបង់ក្លាដែសចំពោះការបង្ហាញខ្លួនដែលបានគ្រោងទុករបស់លោកស្រី Hasina នៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី៥ ខែសីហា ដែលរៀបចំដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃអាស៊ីខាងត្បូងនៅទីក្រុងញូវដេលី ដែលជាខួបលើក២ឆ្នាំនៃការបះបោរដឹកនាំដោយនិស្សិតដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី។ បញ្ហានេះកើតឡើងនៅពេលដែលទីក្រុងដាកាបន្តស្វែងរកការធ្វើបត្យាប័នរបស់លោកស្រី Hasina ពីប្រទេសឥណ្ឌា ជាកន្លែងដែលបានរស់នៅចាប់តាំងពីរត់គេចខ្លួនពីប្រទេសបង់ក្លាដែសក្នុងខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានសំណុំរឿងជាច្រើនប្រឆាំងនឹងលោកស្រីក៏ដោយ ប៉ុន្តែលោកស្រីនៅតែមានគម្រោងត្រឡប់ទៅប្រទេសបង់ក្លាដែសវិញនៅខែធ្នូនេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោកស្រី Shama Obaed Islam...
68 Views ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋអាសាំ (Assam) ភាគឦសាននៃប្រទេសឥណ្ឌាបានកើនឡើងដល់ ៨២ នាក់ ដោយមានមនុស្សពីរនាក់នៅតែបាត់ខ្លួន។ យោងតាមលោក Himanta Biswa Sarma អភិបាលរដ្ឋអាសាំ ស្រុក Sivasagar បានរាយការណ៍ថាមានអ្នកស្លាប់ច្រើនជាងគេចំនួន ៤២ នាក់ បន្ទាប់មកគឺស្រុក Charaideo ដែលមានអ្នកស្លាប់ចំនួន២១នាក់ និងស្រុក Jorhat មានអ្នកស្លាប់ ៩ នាក់។...
154 Viewsប្រទេសឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាសទៅអាកាសម៉ាក Astra ដល់ប្រទេសឥណ្ឌូណេស៊ី ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ទៅកាន់ទីក្រុងហ្សាកាតា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ ខែកក្កដានេះថា កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៦៣០លានដុល្លារ ទំនងជានឹងត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Modi ។ គួរឱ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីវៀតណាមនិងហ្វីលីពីន ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទីបី...
184 Views (ញូវដេលី)៖ ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសម្លេង BrahMos ពីឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៦២៩លានដុល្លារ ដែលឥណ្ឌាបានអភិវឌ្ឍរួមគ្នាជាមួយប្រទេសរុស្ស៊ី ហើយកំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» សម្រាប់លក់ទៅឱ្យឥណ្ឌូនេស៊ីផងដែរ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajesh Kumar Singh។ បើតាមចុះផ្សាយរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី៣០ ខែឧសភានេះបានឱ្យដឹងថា ប្រទេសឥណ្ឌា ដែលបាននិងកំពុងផលិតសព្វាវុធក្នុងស្រុកសម្រាប់ការពារបូរណភាពទឹកដី និងការលក់ចេញទៅក្រៅប្រទេស ហើយថ្មីៗនេះបានលក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅឱ្យប្រទេសហ្វីលីពីនរួចហើយ។ យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងលក់សព្វាវុធទៅឱ្យវៀតណាមអាចមានតម្លៃប្រហែល...
158 Viewsរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS រួមទាំងអ៊ីរ៉ង់ និងរុស្ស៊ី ជួបគ្នានៅប្រទេសឥណ្ឌានៅថ្ងៃទី១៤ឧសភានេះ ដោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិប្រេងឥន្ធនៈ រំពឹងថានឹងជាប្រធានបទក្តៅគគុកគ្របដណ្ដប់លើកិច្ចពិភាក្សា។ប្រទេសឥណ្ឌា ដែលកាន់តំណែងជាប្រធាន BRICS នៅឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្លុក ដែលឥឡូវនេះរួមមានអ៊ីរ៉ង់ និងអារ៉ាប់រួម ជាប្រទេសកំពុងមានជម្លោះដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើ «បញ្ហាសកល និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក»។ការរំខានជុំវិញផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស បន្តជំរុញឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង...