ព័ត៌មានអន្តរជាតិ4 days ago
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់សម្លាប់មនុស្ស ៨២នាក់នៅទូទាំងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
30 Views យ៉ាងហោចណាស់មនុស្ស ៨២ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគឦសាននៃប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ខណៈដែលទឹកជំនន់បានបង្កការខូចខាតយ៉ាងខ្លាំងដល់ដីស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដានេះ។ យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលអាជ្ញាធរថាជា «ការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក» នាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងសប្តាហ៍នេះកើនឡើងដល់ ៣៦ នាក់។...