66 Viewsមនុស្សប្រាំពីរនាក់ រួមមានកុមារបីនាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសនៅរមណីយដ្ឋានវិស្សមកាលសមុទ្រខ្មៅ Gelendzhik ដែលរុស្ស៊ីអះអាងថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនធ្វើឡើងក្នុងចេតនាទៅលើជនស៊ីវិល។រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៣ ខែសីហាថា ខ្លួនពុំដែលបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនាក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលទីក្រុងមូស្គូបានចាប់ផ្តើមនៅឆ្នាំ២០២២នោះទេ។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញពីអ្វីដែលទំនងជាយានដ្រូនមួយគ្រឿងបានបុកចូលតំបន់ឆ្នេរដ៏មមាញឹកមួយកន្លែងនៅជិតទីក្រុង Gelendzhik ដោយមានការផ្ទុះយ៉ាងខ្លាំង។ លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូងរបស់រុស្ស៊ីដែលរួមមានរមណីយដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram...
96 Viewsមានទីជម្រកគេចពីគ្រាប់បែកថ្មីមួយកន្លែងនៅក្រោមសាលារៀនក្នុងតំបន់គ្រោះថ្នាក់បំផុតនៅទីក្រុងគីវ។ ក្នុងចំណោមប្រជាជនតំបន់ដែលមានកំហឹងប្រជនជនម្នាក់និយាយថា «ខ្ញុំរស់នៅក្បែរនេះ ខ្ញុំនិងចៅប្រុសបានរត់គេចខ្លួនក្នុងចំណោមមីស៊ីលបាលីស្ទីក និងគ្រាប់ផ្ទុះ។ ខ្ញុំបានរត់ទៅគ្លីនិកមួយជាកន្លែងដែលមានទីជម្រក ហើយបច្ចុប្បន្នទីជម្រកមួយត្រូវបានសាងសង់រួចរាល់ ពួកគេអាចអនុញ្ញាតឱ្យយើងចូលទៅបាន ដោយវាត្រូវចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីទៅដល់» ។រុស្ស៊ី បានវាយប្រហារទីក្រុងគីវដោយមីស៊ីលបាលីស្ទីកដែលអ៊ុយក្រែនខ្វះមធ្យោបាយស្ទាក់ចាប់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា និងខែកក្កដា ហើយកង្វះទីជម្រក បានលេចចេញជាចំណុចសំខាន់។ រដ្ឋបាលទីក្រុងគីវនិយាយថា ទីក្រុងនេះមានកន្លែងស្នាក់នៅចំនួន ៤.៣៥៨ កន្លែងដើម្បីផ្តល់ទីជម្រកដល់ប្រជាជន ៣ លាននាក់របស់ខ្លួន។ ប៉ុន្តែមានតែ ៥០០ កន្លែងប៉ុណ្ណោះដែលជាទីជម្រកគេចពីគ្រាប់បែកបានដោយសុវត្ថិភាព។ប្រជាជននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសង្គ្រាមរយៈពេលប្រាំឆ្នាំនោះទេ។...
76 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់មីស៊ីលការពារដែនអាកាសបន្ថែមទៀតដល់ប្រទេសរបស់លោកដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ លោកបានធ្វើការស្នើសុំជាថ្មីបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារយ៉ាងខ្លាំងកាលពីពេលយប់លើអ៊ុយក្រែន ដោយប្រើមីស៊ីលបាលីស្ទីកដ៏មានឥទ្ធិពល។លោក Zelenskyy បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជាង៧០គ្រាប់ និងយានដ្រូនវាយប្រហារជាង២៨០គ្រឿង។ លោកបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ Dnipro បានសម្លាប់កុមារបីនាក់និងឪពុកម្តាយរបស់ពួកគេ ហើយកុមារពីរនាក់ទៀតត្រូវបានទាញចេញពីគំនរបាក់បែក។អង្គភាពសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋធានីគីវ និងមនុស្ស៣០នាក់បានរងរបួសនៅក្នុងតំបន់ភាគខាងលិចទីក្រុង Lviv។លោក Zelenskyy និយាយថា ការពន្យារពេលក្នុងការផ្តល់មីស៊ីលប្រឆាំងមីស៊ីលបាលីស្ទីករបស់រុស្ស៊ីនាំឱ្យមានការបំផ្លិចបំផ្លាញ និងអ្នកស្លាប់និងរងរបួសច្រើន។...
74 Viewsយោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។ កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ...
83 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្មីៗនេះបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងមន្ត្រីមកពីក្រុមហ៊ុនខ្នាតយក្សផលិតយុទ្ធោបករណ៍ការពារជាតិរបស់អាមេរិក។ លោក Zelenskyy បានបង្ហាញក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណនៅប្រទេសអ៊ុយក្រែនឱ្យបានឆាប់។លោក Zelenskyy ដែលបានជួបពិភាក្សាជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃទី២៨ ខែកក្កដានេះ ដោយបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់ដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងការគាំទ្រដល់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ប្រធានាធិបតីអ៊ុយក្រែនក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុន Lockheed Martin ដែលផលិតមីស៊ីលផងដែរ។...
108 Viewsប្រទេសអាល្លឺម៉ង់បានមូលនិធិយោធាទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿងដល់អ៊ុយក្រែន ដើម្បីទប់ទល់ និងវាយបកទៅលើរុស្ស៊ីវិញ ខណៈភាគីទាំងពីរនេះនៅតែបន្តវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមសារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភេទយានគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលសង្គ្រាម ដែលមានរយៈពេលជាង៤ឆ្នាំមកនេះ។ អ៊ុយក្រែន ក៏កំពុងផលិតដ្រូនរាប់លានគ្រឿងជារៀងរាល់ឆ្នាំផងដែរ ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរុស្ស៊ីដោយប្រើដ្រូនរាប់រយដងក្នុងមួយថ្ងៃៗ។ការបញ្ជាទិញដ្រូនវាយប្រហារនេះ រួមមានដ្រូនប្រភេទ Shrike FPV ដែលផលិតដោយក្រុមហ៊ុនយក្សរបស់អ៊ុយក្រែន SkyFall និងបំពាក់ដោយកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Auterion។ ដ្រូនប្រភេទនេះ...
154 Viewsក្រុមមួយបានឈរនៅក្នុងចំណោមហ្វូងមនុស្សដ៏ស្រស់ស្អាតនៃទីក្រុង Kyiv Pride ប្រដាប់ដោយមេក្រូហ្វូន ពន្លឺចែងចាំង និងបដាឥន្ទធនូ ទាហានស្លៀកពាក់ឯកសណ្ឋានយោធា ទាមទារសិទ្ធិរបស់ពួកគេត្រូវបានចាត់ទុកថាជា «ផ្នែកមួយរបស់ប្រទេសអ៊ុយក្រែន»។ យុទ្ធជន LGBTQ រាប់រយនាក់បានចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ និងបំផ្លាញតំបន់ជាច្រើននៃប្រទេស។ មនុស្សជាច្រើនកំពុងប្រយុទ្ធគ្នានៅលើរណសិរ្សពីរ ប្រដាប់ដោយកាំភ្លើង និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងកងទ័ពរបស់ទីក្រុងមូស្គូ និងជាមួយនឹងការតវ៉ាដើម្បីសិទ្ធិសេរីភាពក្នុងប្រទេសរបស់ខ្លួន។ ទាហានម្នាក់ឈ្មោះ Victoria បានលើកឡើងថា «វាងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្លាប់នរណាម្នាក់ជាជាងរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់»។ គូសបញ្ជាក់ថា អ៊ុយក្រែនមិនអនុញ្ញាត...