ព័ត៌មានអន្តរជាតិ3 weeks ago
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់អបអរសាទរចំពោះ «បរាជ័យ» របស់អាមេរិកលើទឹកដីមជ្ឈិមបូព៌ា
47 Views ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត (Shiite militias) បានចាត់ទុកការដកកងទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ទាំងស្រុងកាលពីថ្ងៃពុធ៣០កញ្ញាម្សិលម៉ិញនេះថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រ» លើទីក្រុងវ៉ាស៊ីនតោន ដែលបានរក្សាវត្តមានយោធានៅក្នុងប្រទេសនេះអស់រយៈពេលសរុប ២០ ឆ្នាំ។ ដោយធ្វើការកត់សម្គាល់លើការចាកចេញរបស់កងទ័ពអាមេរិកពីមូលដ្ឋានទ័ពអាកាស Erbil ក្នុងតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ លោក Abu Mojtaba al-Yasiri ដែលជាមេបញ្ជាការនៃក្រុម «Islamic Resistance in Iraq» បានអះអាងថា ព្រឹត្តិការណ៍នេះតំណាងឱ្យ «បរាជ័យដ៏ធ្ងន់ធ្ងរសម្រាប់គម្រោងរបស់អាមេរិក»។...