ព័ត៌មានអន្តរជាតិ1 month ago
ជនស៊ីវិលច្រើននាក់បានបាត់បង់ជីវិតនៅហ្កាហ្សា ខណៈអ៊ីស្រាអែលថាគ្មានកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារទេ
95 Viewsការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សានៅថ្ងៃទីពីរជាប់ៗគ្នាកាលពីថ្ងៃទី២ ខែសីហា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៩ នាក់ ទោះបីជាមានសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អំពីការទម្លាយភាពទាល់ច្រកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីឆ្នាំមុនក៏ដោយ។យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចាប់តាំងពីពេលព្រឹកព្រលឹម យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុងហ្កាហ្សានៅភាគខាងជើង នៅទីក្រុងDeir al-Balah ភាគកណ្តាល និងនៅតំបន់ភាគខាងត្បូងទីក្រុង Khan Younis បណ្តាលឱ្យមានអ្នកស្លាប់រាល់ថ្ងៃច្រើនបំផុតក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ ការអះអាងរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមប្រដាប់អាវុធផ្សេងទៀតបានព្រមព្រៀងរំសាយអាវុធ...