80 Viewsក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដានេះ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលកំណត់គោលដៅទីតាំងយោធាប៉ារ៉ានៅទូទាំងប្រទេសនេះ ដោយអនុម័តផែនការសន្តិសុខដ៏ទូលំទូលាយមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋ និង ទប់ទល់ការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Ali al-Zaidi ក្រុមប្រឹក្សានេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយក្តីបារម្ភដែលលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកជុំវិញការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sabah al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។ក្រុមប្រឹក្សាបានណែនាំឲ្យក្រសួងការបរទេសចាត់វិធានការស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...
106 Viewsសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការបិទបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ បន្ទាប់ពីឈរជើងអស់រយៈពេល ២៣ឆ្នាំ។ យោងតាមសារព័ត៌មាន India Today បានចុះផ្សាយថ្ងៃទី១៥ ខែកក្កដានេះថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាម៉េរិក។ ទន្ទឹមគ្នានេះ...