44 Views អ្នកចូលរួមប្រហែល ២០,០០០ នាក់បានគប់ប៉េងប៉ោះចំនួន ១៦៥តោន ដែលមានពណ៌ក្រហមឆ្អិនឆ្អៅហាក់បីដូចជាឈាមស្រោចហូរទៅលើដងខ្លួនរបស់មនុស្ស និងហៀរហូរតាមដងផ្លូវនៃទីក្រុង Bunol ក្នុងអំឡុងពេលពិធីបុណ្យ La Tomatina ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ ដែលបានក្លាយជាកន្លែងទាក់ទាញរដូវក្តៅដ៏លេចធ្លោបំផុតមួយ។ ប្រហែលមួយម៉ោងនៅថ្ងៃពុធ រថយន្តដឹកទំនិញបានដឹកប៉េងប៉ោះទុំរហូតដល់ ១៦៥ តោន (ស្មើរ១៦៥.០០០គីឡូ) ចូលទៅក្នុងហ្វូងមនុស្ស ខណៈអ្នកចូលរួមពិធីបុណ្យ ដែលភាគច្រើនស្លៀកអាវយឺតពណ៌ស បានគប់ផ្លែឈើដាក់គ្នាទៅវិញទៅមកតាមបទភ្លេងតន្ត្រីប៉ុបដ៏រំពង។ អាជ្ញាធរបានគ្របដណ្ដប់អគារដោយក្រណាត់ការពារមុនពេលមានការប៉ះទង្គិចគ្នា និងបានដាក់ពង្រាយប៉ូលីស ដែលនៅចំណុចមួយហាក់ដូចជាបានប្រើស្ព្រាយម្រេចដើម្បីបំបែកហ្វូងមនុស្សមួយផ្នែក...
64 Viewsនគរបាលអេស្ប៉ាញបានបំបែកក្រុមជនអន្តោប្រវេសន៍នៅក្នុងទីក្រុងសេអ៊ូតា(Ceuta) ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ២ សីហា បន្ទាប់ពីក្រុមនេះបានទៅដល់ផ្លូវក្បែរនោះ មន្ត្រីនគរបាលដែលកាន់ដំបង និងខែល បានបំបែកហ្វូងពួកគេ បន្ទាប់មកបុរសនោះត្រូវបាននគរបាលជួយ។មនុស្សជាង ៥០.០០០ នាក់បានឆ្លងចូលទៅក្នុងទីក្រុង Ceuta តាមផ្លូវគោក និងផ្លូវទឹកក្នុងការកើនឡើងមិនធ្លាប់មាន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ៣០ កក្កដា នៅព្រំដែនគោកមួយក្នុងចំណោមព្រំដែនគោកពីររបស់សហភាពអឺរ៉ុបជាមួយទ្វីបអាហ្វ្រិក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្លុក ហើយគិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ចំនួនអ្នកស្លាប់បានកើនឡើងជាង៧០នាក់ហើយ ដោយសារលង់ទឹក។ ជាមួយគ្នានោះ ក្រុមអ្នកតវ៉ាអេស្ប៉ាញ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតម៉ារ៉ុកក្នុងរដ្ឋធានីម៉ាឌ្រីដកាលពីថ្ងៃអាទិត្យដោយក្រវីទង់ជាតិអេស្ប៉ាញ...