ព័ត៌មានអន្តរជាតិ1 month ago
ជម្លោះជនភៀសខ្លួននៅប្រទេសអេត្យូពី បណ្តាលឱ្យមនុស្ស ១២នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស
57 Views មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដោយសារការប៉ះទង្គិចគ្នានៅភាគខាងលិចប្រទេសអេត្យូពី ក្បែរព្រំដែនជាប់ជាមួយប្រទេសស៊ូដង់ខាងត្បូង។ យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃទី២១ ខែកញ្ញានេះបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងសហគមន៍តែងតែកើតមានជាញឹកញាប់នៅក្នុងតំបន់ Gambella ដែលជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនជាង ៤០០,០០០នាក់ ដែលភាគច្រើនជាជនជាតិស៊ូដង់ខាងត្បូង បានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសដែលក្មេងជាងគេបំផុតក្នុងពិភពលោកមួយនេះ។ អង្គការមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រមួយនេះបាននិយាយថា «ក្រុមការងាររបស់ MSF នៅមជ្ឈមណ្ឌលសុខភាព Kule ក្នុងតំបន់ Gambella នៃប្រទេសអេត្យូពី បាននិងកំពុងជួយសង្គ្រោះអ្នកជំងឺដែលរងរបួសជាច្រើននាក់...