ព័ត៌មានអន្តរជាតិ4 weeks ago
អូស្ត្រាលីចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ ដែលផ្ទុកសារធាតុញៀនហេរ៉ូអ៊ីននៅក្នុងកាបូប អាចជាប់គុក២៥ឆ្នាំ
90 Views(ក្រុងស៊ីដនី)៖ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទនាំចូលហេរ៉ូអ៊ីនជាងមួយគីឡូក្រាម (២.២ ផោន) ចូលទៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបស្ពាយ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី៣០ ខែមិថុនានេះ។ ស្ត្រីអាយុ ២៦ ឆ្នាំរូបនេះ ដែលកំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិថៃអ៊ែរវ៉េ (THAI.BK) នៅពេលដែលនាងមកដល់អាកាសយានដ្ឋានមែលប៊ន នៅថ្ងៃទី២៥ ខែមិថុនា មានកាបូបស្ពាយចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។ បន្ទាប់មកបានរកឃើញហេរ៉ូអ៊ីន ដែលលាក់ទុកក្នុងថង់តូចៗ មានតម្លៃប្រមាណ ៥០០,០០០...