8 Viewsអាជ្ញាធរជាតិប្រទេសអាហ្សង់ទីន បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដែលបង្ហាញ រថយន្តជាច្រើនគ្រឿងត្រូវបានកប់នៅក្នុងព្រិលនៅជិតក្រុង Fiambala ខេត្ត Catamarca។ វីដេអូ បានបង្ហាញបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបានទៅដល់ភ្ញៀវទេសចរជាង១០០នាក់ដែលជាប់គាំងខ្លួនដោយសារព្យុះព្រិលនៅលើផ្លូវទៅកាន់រមណីយដ្ឋានភ្នំ Balcon del Pissis ដែលមានកម្ពស់៤.៥៥០ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។អាជ្ញាធរក្រុមឯកទេសភ្នំខ្ពស់ ដែលធ្វើការជាមួយនគរបាលខេត្ត ក្រុមអ្នកពន្លត់អគ្គិភ័យនិងការពារជនស៊ីវិល បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាតផ្លូវ និងទាញយករថយន្តដែលជាប់ក្នុងព្រិល មុនពេលបញ្ជូនភ្ញៀវទេសចរទៅកាន់កន្លែងសុវត្ថិភាព។ មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការថយចុះកម្តៅក្នុងខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕
8 Views នៅពេលដែលឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿងនៅខេត្ត San Juan ភាគខាងលិចប្រទេសអាហ្សង់ទីនបានធ្លាក់នៅយប់ថ្ងៃទី៣០ ខែកក្កដានេះ បណ្តាលឱ្យមនុស្សប្រាំពីរនាក់បានស្លាប់។ នេះបើយោងតាមមន្ត្រីមូលដ្ឋានម្នាក់។ យោងតាម AFP ផ្សាយថា យន្តហោះ Bell 412 បានហ្វឹកហាត់មុនពេលធ្វើដំណើរទៅកាន់ខេត្តជិតខាងមួយ ដើម្បីជួយពន្លត់អគ្គីភ័យរយៈពេលជាច្រើនថ្ងៃ បន្ទាប់មកវាក៏បានធ្លាក់នៅក្នុងឧទ្យានធម្មជាតិ Ischigualasto។ ជាមួយគ្នានេះ លោក Marcelo Orrego អភិបាលខេត្ត San Juan...