51 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
50 Viewsអ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភារបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «បរាជ័យក្នុងការសម្រេចបាន» គោលដៅណាមួយរបស់ខ្លួននៅក្នុងសង្គ្រាមថ្មីៗនេះប្រឆាំងអ៊ីរ៉ង់ ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់ បានទទួលជ័យជម្នះ។ លោក Qalibaf បានគូសបញ្ជាក់ថា «ខ្ញុំសូមប្រកាសដោយស្មោះថា យើងបានឈ្នះសង្គ្រាមនេះ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងសង្គ្រាមដ៏អយុត្តិធម៌ដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអេល ប្រទេសរបស់យើងបានឈរនិងប្រយុទ្ធយ៉ាងក្លាហាន»។ការថ្លែងលើកឡើងរបស់លោក...