56 Views ប្រទេសចិនបានបើកមជ្ឈមណ្ឌលថ្មីមួយសម្រាប់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកយោធានៅក្នុងប្រទេសឡាវ ដែលនេះគឺជាការបង្កើនវត្តមានយោធានៅក្រៅប្រទេសដ៏កម្រមួយ ខណៈអាម៉េរិកមិនមានការលើកឡើងជាមតិយោបលឡើយចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួមចិន-ឡាវ និងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវ ឥឡូវនេះកំពុងដំណើរការនៅឯព្រលានយន្តហោះមួយក្នុងតំបន់ Ban Keun។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ស្ថាប័នទាំងពីរនេះ ដែលត្រូវបានថែទាំ និងដំណើរការរួមគ្នាដោយភាគីទាំងពីរ មានគោលបំណងជួយប្រទេសឡាវពង្រឹងការបណ្តុះបណ្តាលអាកាសយានិកនៃកងទ័ពអាកាសរបស់ខ្លួន»។ យ៉ាងណាម៉ិញ ក្រសួងការពារជាតិចិនបានលើកឡើងថា សកម្មភាពនៅប្រទេសឡាវនេះ «មិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយមានគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងរួមចំណែកដល់ការរក្សាសន្តិភាព...
60 Views (ក្រុងវៀងច័ន្ទ)៖ ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីខេត្ត-ក្រុងជាច្រើននៃប្រទេសឡាវ រួមមានខេត្តសាយ៉ាបូរី ផុងសាលី ហួផាន់ សាយសំប៊ូន លួងផ្រាបាង និងរដ្ឋធានីវៀងចន្ទន៍ បានបណ្តាលឱ្យជ្រូកសរុបចំនួន ១១,៣៦៩ ក្បាលបាត់បង់ជីវិតចាប់តាំងពីផ្ទុះឡើងដំបូងកាលពីខែមិថុនា។ វិបត្តិនេះបានប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែនៅក្នុងខេត្តសាយ៉ាបូរី និងខេត្តផ្រាបាង បានខាតបង់ក្នុងទំហំទឹកប្រាក់រហូតដល់ជាង ១៦ពាន់លានគីប (ប្រមាណ ៧១៥,៧០០ ដុល្លារអាម៉េរិក) ព្រមទាំងប្រឈមនឹងការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ យោងតាមកាសែតឡាវ The...
93 Viewsរដ្ឋាភិបាលឡាវកំពុងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងលើដងទន្លេមេគង្គ ដោយសម្រេចការសាងសង់បានជាង ៧២% ហើយគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។ ទំនប់វារីអគ្គិសនីដ៏ធំនេះ មានទុនវិនិយោគប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក ស្ថិតនៅជិតទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ អគ្គិសនីភាគច្រើនដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសថៃ។ អាជ្ញាធរឡាវបានបញ្ជាក់ថា គម្រោងនេះដាក់ចេញឡើងដោយគិតគូរពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសហគមន៍ក្នុងតំបន់ ដោយភ្ជាប់ជាមួយនឹងវិធានការជួយឱ្យត្រីអាចផ្លាស់ទីបាន ហើយរក្សាទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង។ ទោះយ៉ាងនេះក្តី ក្រុមអ្នកជំនាញ និងអង្គការអភិរក្សមួយចំនួននៅតែបង្ហាញក្តីបារម្ភថា ការសាងសង់ទំនប់អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ...
99 Viewsប្រទេសឡាវ បានបញ្ជូនជនជាតិថៃ ចំនួន ៤១នាក់ ទៅស្រុកវិញ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៃការឆបោកតាមអនឡាញ (Scammer) នេះបើយោងតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ជនជាតិថៃ ទាំង៤១នាក់នេះ ត្រូវសមត្ថកិច្ចឡាវចាប់បានក្នុងឃ្លាំងមួយនៅខេត្ត Savannakhet ខណៈពួកគេកំពុងធ្វើសកម្មភាពឆបោក និងបើកដំណើរការគេហទំព័រហ្គេមអនឡាញខុសច្បាប់។ក្រោយការចាប់ខ្លួន និងធ្វើតាមនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនជាតិថៃទាំងនោះត្រូវបានប្រគល់ឲ្យអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី២ ដែលតភ្ជាប់ខេត្ត Savannakhet របស់ឡាវ ជាមួយខេត្តថៃ Mukdahan៕
127 Viewsអាជ្ញាធរឡាវបានប្រកាសថាខ្លួនមិនអាចកំណត់ពីកំហុស ឬមូលហេតុនៃការស្លាប់ក្នុងឆ្នាំ ២០២៤ របស់អ្នកទេសចរចំនួន៦ នាក់ដែលជាប់ទាក់ទងនឹងគ្រឿងស្រវឹងដែលមានផ្ទុកមេតាណុលនោះទេ។ នេះបើយោងតាមការផ្សាយរបស់ AFPនៅថ្ងៃទី១១៨ ខែកក្កដានេះ។ ពលរដ្ឋដាណឺម៉ាកពីរនាក់ ជនជាតិអាមេរិកម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិអូស្ត្រាលីពីរនាក់បានស្លាប់អំឡុងដើរលេងពេលយប់នៅក្នុងទីក្រុងវ៉ាងវៀងក្នុងខែវិច្ឆិកា ឆ្នាំនោះ។ ក្រសួងសន្តិសុខសាធារណៈឡាវបានចេញសេចក្តីថ្លែងការណ៍មួយថា «រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់បានថាតើការស្លាប់ទាំងនោះ … បណ្តាលមកពីសកម្មភាពរបស់បុគ្គលណាម្នាក់ ឬដោយមូលហេតុជាក់លាក់ណាមួយនោះទេ ពីព្រោះមិនមានការធ្វើកោសល្យវិច័យលើសាកសពណាមួយត្រូវបានធ្វើឡើងនោះទេ»៕
191 Viewsមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាដែលបានក្លាយជាប្រធានាធិបតីនៅដើមឆ្នាំនេះ លោក មីន អ៊ុង ឡាំង បានទៅដល់ប្រទេសឡាវនៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសអាស៊ានមួយចាប់តាំងពីទទួលបានតំណែងជាមេដឹកនាំស៊ីវិល។ លោក មីន អ៊ុង ឡាំង បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ ២០២១ នៅពេលដែលលោកបានបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី ដោយឃុំខ្លួនលោកស្រី និងបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍ជាមួយលទ្ធិប្រជាធិបតេយ្យ។ លោកបានគ្រប់គ្រងដោយផ្ទាល់ជាប្រមុខយោធារយៈពេលប្រាំឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីស៊ីវិលនៅខែមេសា បន្ទាប់ពីរៀបចំការបោះឆ្នោតដែលត្រូវបានរារាំងពីឧទ្ទាម ដោយមិនរាប់បញ្ចូលគណបក្សរបស់លោកស្រី ស៊ូជី...
236 Views ប្រទេសឡាវបានដាក់ចេញនូវច្បាប់ទូទាំងប្រទេសរឹតបន្តឹងលើព្រះសង្ឃ និងអ្នកប្រតិបត្តិសាសនាដទៃទៀត ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងពីផលប៉ះពាល់នៃវេទិកាឌីជីថលលើវិន័យព្រះសង្ឃ និងរូបភាពសាធារណៈនៃព្រះពុទ្ធសាសនា។ គោលការណ៍ណែនាំថ្មី ដែលចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ដោយអង្គការសមាគមពុទ្ធសាសនាឡាវ អនុវត្តមិនត្រឹមតែចំពោះព្រះសង្ឃដែលបានបួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអ្នកបួសថ្មី អ្នកកាន់សាសនាប្រុស-ស្រីស្លៀកពាក់សនៅទូទាំងប្រទេសផងដែរ។ សេចក្តីណែនាំនេះមិនរាប់បញ្ចូលការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ផ្ទុយទៅវិញដាក់ចេញនូវការរឹតបន្តឹងជាបន្តបន្ទាប់ ដែលមានគោលបំណងធានាថាសកម្មភាពអនឡាញនៅតែស្របនឹងការបង្រៀន និងស្តង់ដារវិន័យរបស់ព្រះពុទ្ធសាសនា។ ក្រោមបទប្បញ្ញត្តិ អ្នកប្រតិបត្តិសាសនាត្រូវបានគេរំពឹងថានឹងជៀសវាងខ្លឹមសារដែលអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់សហគមន៍ពុទ្ធសាសនា ចៀសវាងអាកប្បកិរិយាមិនសមរម្យ ឬធ្វើឱ្យខូចតម្លៃព្រះសង្ឃ។ ព្រះពុទ្ធសាសនានៅតែជាជំនឿលេចធ្លោនៅក្នុងប្រទេសឡាវ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអត្តសញ្ញាណវប្បធម៌ និងសង្គមរបស់ប្រទេស។ នៅប្រទេសឡាវ...