ព័ត៌មានអន្តរជាតិ3 weeks ago
ស្វីសអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ប្រឆាំងនឹងរុស្ស៊ី
46 Viewsប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែសីហានេះ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ ប្រឆាំងនឹងរុស្ស៊ី ដោយដើរតាមចំណាត់ការរបស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Swissinfo ។រដ្ឋាភិបាលស្វីស បានដាក់ការរឹតបន្តឹងថ្មី លើនាវាដឹកឧស្ម័ន LNG (ឧស្ម័នធម្មជាតិរាវ) នាវាបំបែកទឹកកក និងស្ថានីយប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅរុស្ស៊ី ខណៈពេលដែលក៏ហាមឃាត់ការលក់ ឬការផ្ទេរនាវាដឹកប្រេងទៅកាន់រុស្ស៊ីផងដែរ។ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការនូវឧបករណ៍ប្រឆាំងការគេចវេះជាលើកដំបូងផងដែរ ដែលមានគោលបំណងការពារការគេចពីទណ្ឌកម្មមានស្រាប់ តាមរយៈប្រទេសទី៣។លើសពីនេះទៀត ប្រទេសស្វីសបានសម្រេចពង្រីកការហាមឃាត់ការនាំចេញដែលមានស្រាប់ ដើម្បីគ្របដណ្តប់លើទំនិញដែលជួយពង្រឹងដល់យោធា និងបច្ចេកវិទ្យារបស់សរុស្ស៊ី ក៏ដូចជាទំនិញដែលមានបំណងជំរុញឧស្សាហកម្មរុស្ស៊ី។រដ្ឋាភិបាលក៏បានហាមឃាត់ការប្រើប្រាស់វេទិការុស្ស៊ីផងដែរ...