ព័ត៌មានអន្តរជាតិ1 month ago
គ្រោះរញ្ជួយដី! ស្លាប់កើនដល់១៨៨នាក់ របួស១, ៥២០នាក់ និងបាត់ខ្លួន ៤៥, ០០០នាក់ នៅវ៉េណេស៊ុយអេឡា
133 Viewsគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ១ ៥២០នាក់ទៀតរងរបួស ខណៈបាត់ខ្លួន ៤៥, ០០០នាក់។ ក្រុមជួយសង្គ្រោះ កំពុងស្វែងរក និងសង្គ្រោះមនុស្សដែលនៅជាប់ក្រោមគំនរអគារ បាក់រលំក្នុងតំបន់ជាច្រើន ជាពិសេសនៅរដ្ឋធានី ការ៉ាកាស ហើយគេបានឮសម្រែក «ជួយផងៗ» ចេញពីក្រោម គំនរថ្ម។ អ្វីដ៏គួរឲ្យរន្ធត់ជាងនេះ! ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានចេញការព្រមានថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មនេះ អាចហក់ឡើងខ្ពស់ ដល់ទៅជាង ១០ម៉ឺននាក់ ឯណោះ។ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodríguez បានបញ្ជាក់ថា អគារចំនួន ២៥០ ខ្នង រងការខូចខាត ឬបំផ្លិចបំផ្លាញ ដែលភាគច្រើន ស្ថិតនៅក្នុងរដ្ឋ La Guaira។ លោកបន្ថែមថា ក្រុមសង្គ្រោះជំនាញ មកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្ប៉ាញ កាតា និងអង្គការសហប្រជាជាតិ (UN) បានមកដល់ក្នុងប្រតិបត្តិការរុករកជនរងគ្រោះ។ ការរញ្ជួយដីលើកដំបូង កម្រិត...