51 Viewsចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកដ៏សាហាវរបស់ប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ជាង ៤០០០នាក់ គិតត្រឹមថ្ងៃទី១១ ខែកក្កដានេះ។ រដ្ឋាភិបាលបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤១១៨នាក់បានស្លាប់ និង ១៦៧៤០នាក់រងរបួសនៅក្នុងការរញ្ជួយដីជាប់ៗគ្នានៅថ្ងៃទី២៤ ខែមិថុនា ដែលបានបំផ្លាញស្រុកទាំងមូលនៅក្នុងរដ្ឋឆ្នេរសមុទ្រ La Guaira នេះបើយោងតាមលោក Jorge Rodriguez ប្រធានសភាវេណេស៊ុយអេឡាបានសរសេរនៅលើ Telegram។ ខណៈមនុស្សរាប់ពាន់នាក់ទៀតត្រូវបានចុះបញ្ជីថាបាត់ខ្លួន។ ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រដ៏ខ្លាំងក្លាបំផុតនេះ ដែលជាការរញ្ជួយដីដ៏ធំបំផុតនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍ បានកើតឡើង ៣៩...
56 Viewsចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីពីរសប្តាហ៍មុនបានកើនឡើងដល់ ៣,៨៨៩ នាក់ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍នោះបញ្ជាក់ថា មនុស្សជិត ១៧,០០០ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រនៅថ្ងៃទី ២៤ ខែមិថុនា ខណៈដែលមនុស្សជិត ១៨,០០០ នាក់ទៀតបានបាត់បង់ផ្ទះសម្បែង ស្របពេលចំនួនអ្នកស្លាប់បានកើនឡើងពី ៣,៨១១ នាក់ដល់ ៣,៨៨៩ នាក់។ ជាមួយគ្នានេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ...
67 Viewsចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នានៅប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់ នេះបើយោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបញ្ជាក់នៅថ្ងៃទី៣ ខែកក្កដានេះ។ លោកស្រី Rodriguez បានគូសបញ្ជាក់ថា មិនមានផែនការផ្តល់បច្ច័យដល់ក្រុមគ្រួសារដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនៅថ្ងៃទី២៤ ខែមិថុនានោះទេ។ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សប្រហែល ៥០.០០០ នាក់នៅតែបាត់ខ្លួន ខណៈដែលមនុស្សជិត ១៣.០០០ នាក់គ្មានផ្ទះសម្បែងរស់នៅ។ យោងតាមទិន្នន័យផ្កាយរណបក៏បានបង្ហាញថា អគារប្រមាណ ៥៩០,០០០ ខ្នងត្រូវបានបំផ្លាញ...
90 Views យោងតាមការវាយតម្លៃបឋមនៃទិន្នន័យផ្កាយរណបដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃទី៣០ ខែមិថុនានេះបានឱ្យដឹងថា ការរញ្ជួយដីភ្លោះដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីសប្តាហ៍មុនបានធ្វើឱ្យខូចខាត ឬបំផ្លាញអគារជាង ៥៨,០០០ ខ្នង។ មនុស្សប្រហែល ១,៧០០ នាក់បានស្លាប់ និងរាប់ពាន់នាក់នៅតែបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ ដែលជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាមេរិកខាងត្បូងនេះក្នុងរយៈពេលជាងមួយសតវត្ស។ យោងតាមអ្នកស្រាវជ្រាវរបស់ Corey Scher និង Jamon Van Den...
78 Views (ការ៉ាកាស)៖ ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតពីការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាក្នុងសប្តាហ៍នេះ ដោយមានសញ្ញានៃការរស់រានមានជីវិតនាំមកនូវការធូរស្បើយម្តងម្កាលចំពោះដំណើរស្វែងរកដ៏លំបាកមួយ ដើម្បីកាត់បន្ថយបញ្ជីមនុស្សរាប់ម៉ឺននាក់ដែលបាត់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីពីរលើកកាលពីថ្ងៃពុធបានកើនឡើងដល់ជិត ១៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងរដ្ឋ La Guaira ជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដែលជាប់គាំងជាយូរមកហើយនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ អគាររាប់សិបខ្នងបានដួលរលំទៅជាគំនរខ្សាច់ និងកម្ទេចកម្ទីនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងជើងនៃការ៉ាកាស។ យោងតាមលោក...
73 Viewsប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Rodríguez បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា មានមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់ និង ៧០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់បានវាយប្រហារប្រទេសនេះតាំងពីល្ងាចថ្ងៃពុធ។ លោកស្រីបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះកំពុងរុករកអគារដែលដួលរលំ និងក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលរងការខូចខាត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័របានវាយប្រហារតំបន់នេះ។ ប្រធានាធិបតីស្តីទីបន្ថែមថា «អគាររាប់សិបខ្នងបានដួលរលំ ហើយយើងកំពុងចូលរួមក្នុងកិច្ចការដ៏លំបាកក្នុងការជួយសង្គ្រោះជីវិត។ រដ្ឋ La...